សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្សជាង៥.០០០នាក់ នៅដាច់ដោយឡែក ពីគេដោយសារគ្រោះទឹកជំនន់នៅភាគពាយព្យ នៃប្រទេសកូរ៉េខាងជើង ត្រូវបានជួយសង្គ្រោះតាមរយៈយន្តហោះ និងធ្វើការជម្លៀសខ្លួន ដែលគ្រប់គ្រងដោយមេដឹកនាំ គីម ជុងអ៊ុន ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការ របស់កូរ៉េបានឲ្យដឹងថា ភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំង កាលពីថ្ងៃសៅរ៍ បានបណ្តាលឱ្យទឹកទន្លេ នៅតាមព្រំដែនកូរ៉េខាងជើង និងប្រទេសចិន លើសពីកម្រិតដ៏គ្រោះថ្នាក់ និងបានបង្កើត ឲ្យមាន “វិបត្តិធ្ងន់ធ្ងរ” ។
ឧទ្ធម្ភាគចក្រយោធា និងនាវារបស់ កងទ័ពជើងទឹក ប្រហែល១០គ្រឿង ត្រូវបានចល័ត សម្រាប់កិច្ចខិតខំប្រឹងប្រែង ជម្លៀសនៅក្នុងទីក្រុង Sinuiju និងទីក្រុង Uiju ជាកន្លែង ដែលមានគ្រោះទឹក ជំនន់បានធ្វើឱ្យអ្នកស្រុកត្រូវ នៅដាច់ដោយឡែកពីគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា