បរទេស៖ អ្នកទេសចរ ៤៨ នាក់នៅក្នុងទីក្រុងរមណីយដ្ឋានភាគ Mui Ne ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសង្ស័យថា បានពុលអាហារបន្ទាប់ពីទទួលទានអាហារ នៅភោជនីយដ្ឋានក្នុងស្រុកជាច្រើន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមនាយកដ្ឋាន សុខាភិបាល Binh Thuan បានឱ្យដឹងថា អ្នកទេសចរទាំងនេះគឺជាផ្នែកនៃក្រុមអ្នកទេសចរ ១៨២នាក់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Mui Ne ក្នុងខេត្ត Binh Thuan ។ ដំណើរកម្សាន្តនេះ ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនទេសចរណ៍ Hon Gai Tour ហើយអ្នកទេសចរ បានស្នាក់នៅរមណីយដ្ឋាន Sailing Bay ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។
កាលពីថ្ងៃសុក្រ អ្នកទេសចរបានទទួលទាន អាហារពេលល្ងាច នៅភោជនីយដ្ឋាន Canh Buom Vang។ កាលពីថ្ងៃសៅរ៍ ពួកគេបានទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយក្នុងរមណីយដ្ឋាន Sailing Bay។ លុះដល់រសៀលថ្ងៃដដែល ប្រជាពលរដ្ឋជាច្រើននាក់ មានអាការៈឈឺពោះ រាគ និងក្អួត ទើបបញ្ជូនទៅមន្ទីរពេទ្យ ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ មនុស្ស ៤៨ នាក់ក្នុងក្រុមត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ An Phuoc ។ ៤៣ នាក់ក្នុងចំណោមពួកគេត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈ ៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
មន្ទីរសុខាភិបាល He Binh Thuan បានបើកការចុះត្រួតពិនិត្យ ប្រមូលសំណាក អាហារនៅភោជនីយដ្ឋាននៅរមណីយដ្ឋាន Sailing Bay ។ អាហារនៅភោជនីយដ្ឋាន Canh Buom Vang ប៉ុន្តែមិនមាន សំណាកទុកចោលទេ ដោយសារពួកវា ត្រូវបានបោះ ចោលបន្ទាប់ពី ២៤ ម៉ោងបានឆ្លងកាត់តាមបទប្បញ្ញត្តិ។
លទ្ធផលនៃការត្រួតពិនិត្យ គួរតែត្រូវបានប្រកាសក្នុងរយៈពេល ៣-៥ ថ្ងៃបន្ទាប់៕
ប្រែសម្រួលៈ ណៃ តុលា