ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ដាក់​កំពង់ផែ​សមុទ្រ​ ភាគខាង​ត្បូង​ ឱ្យ​ស្ថិតក្រោមការប្រុង​ប្រយ័ត្ន ចំពេល​មាន​ភាព​តានតឹង ​នៅ​ភាគ​ខាងជើង

Xinhua

យេរ៉ូសាឡឹម ៖ ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល  បានបញ្ជាឱ្យកំពង់ផែ សមុទ្រភាគខាងត្បូង ចំនួនពីរនៅក្នុងទីក្រុង Ashdod ដើម្បីរៀបចំជាជម្រើស ជំនួសកំពង់ផែ ភាគខាងជើង ចំនួនពីរ នៅក្នុងទីក្រុង Haifa ដោយសារតែលទ្ធភាព នៃការពង្រីក និងភាព​តានតឹង​នៃ​ការ​ប្រយុទ្ធ​គ្នា ​នៅ​ព្រំដែន​លីបង់។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីណែនាំទាក់ទង នឹងកំពង់ផែ មេឌីទែរ៉ាណេ អនុវត្តតាមការ វិវឌ្ឍថ្មីៗ នៅក្នុងតំបន់ភាគខាងជើង បន្ទាប់ពីគ្រាប់រ៉ុក្កែត ដែលបានបាញ់ ចេញពីប្រទេសលីបង់ កាលពីថ្ងៃសៅរ៍បានសម្លាប់ កុមារចំនួន ១២នាក់នៅលើទីលាន បាល់ ទាត់ក្នុងទីក្រុង Majdal Shams នៅតំបន់ Golan Heights ដែលគ្រប់គ្រង ដោយអ៊ីស្រាអែល។ 

អគ្គនាយកនៃក្រសួងលោក Moshe Ben Zaken បានទៅទស្សនាកំពង់ផែភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ហើយបានទទួលទិដ្ឋភាព ទូទៅនៃការរៀបចំ សម្រាប់គ្រប់គ្រងនាវាក្នុងអំឡុង ពេលការវាយប្រហារដោយមីស៊ីល ដែលអាចកើតមានលើ ទីក្រុងភាគខាងជើង និងការដាច់ចរន្តអគ្គិសនី។

លោកក៏បានវាយតម្លៃឯករាជ្យភាព ថាមពលរបស់កំពង់ផែ ដំណើរការសម្រាប់ការ ទទួលបានជំនួយផ្នែក សន្តិសុខរបស់សហរដ្ឋអាមេរិក ការផ្ទុកសម្ភារៈគ្រោះថ្នាក់ និងសុវត្ថិភាពទូទៅនៃកន្លែង ប្រើប្រាស់ក្នុងអំឡុង ពេលមានអាសន្ន។

លោក Ben Zaken បានលើកឡើងថា “យើងប្តេជ្ញារក្សាច្រកចូល របស់អ៊ីស្រាអែលបើកចំហ និងដំណើរការពេញ លេញក្នុងស្ថានភាពណាមួយ ។ កំពង់ផែសមុទ្រ និងអាកាសយានដ្ឋាន របស់យើងមិនត្រឹមតែ ជាគោលដៅយុទ្ធសាស្ត្រ សម្រាប់សត្រូវរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធាតុផ្សំដ៏សំខាន់ នៃហេដ្ឋារចនា សម្ព័ន្ធរបស់យើងផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top