បរទេស៖ ប្រធានហាងបាននិយាយថា អន្ទង់អាំង ដែលជាអាហារឆ្ងាញ់រដូវក្តៅ ដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន គឺនៅពីក្រោយឧប្បត្តិហេតុពុលអាហារ នៅក្នុងហាងលក់ទំនិញដែលបាន បណ្តាលឱ្យមនុស្សជាង ១៤០នាក់ឈឺ និងម្នាក់បានស្លាប់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា Shinji Kaneko នៃហាង Keikyu Department Store ក្នុងទីក្រុង Yokohama ប្រហែលមួយម៉ោងពីទីក្រុងតូក្យូ បានធ្វើការសុំទោស បន្ទាប់ពីអតិថិជនដែលកាលពីសប្តាហ៍មុន បានទិញអាហារថ្ងៃត្រង់អន្ទង់អាំង ហើយបានទទួលរងនូវការក្អួត និងរាគ។
Shinji Kaneko បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា អតិថិជនម្នាក់ដែលត្រូវបានគេរាយការណ៍ថា ជាស្ត្រីម្នាក់ក្នុងវ័យ ៩០ ឆ្នាំរបស់គាត់បានស្លាប់បាត់បង់ជីវិត Shinji Kaneko បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ ដោយបានឱនក្បាលយ៉ាងជ្រាលជ្រៅនិងផ្តល់ “ការរំលែកទុក្ខដ៏ស្មោះបំផុត” ។
ផលិតផលទាំងនោះរួមមានអន្ទង់ ដែលចម្អិនតាមបែបប្រពៃណី “kabayaki”៖ ចៀន ដុត និងបំពងក្នុងល្បាយផ្អែម ទឹកស៊ីអ៊ីវ និងស្រាអង្ករមីរិន។
អន្ទង់ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ជាពិសេសនៅអាស៊ី ហើយនៅតែត្រូវបានរកឃើញនៅក្នុងផ្នូរ របស់ជប៉ុនបង្ហាញថា វាត្រូវបានបរិភោគនៅលើប្រជុំកោះ រាប់ពាន់ឆ្នាំមកហើយ។ Keikyu Department Store បាននិយាយថា ការស៊ើបអង្កេតរបស់មន្ត្រីសុខាភិបាល បានរកឃើញបាក់តេរីមួយប្រភេទហៅថា Staphylococcus aureus នៅក្នុងផលិតផល ៕
ប្រែសម្រួលៈ ណៃ តុលា