ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចាប់ផ្តើមទំលាក់គ្រាប់បែក កណ្តាលរដ្ឋធានទី នៃប្រទេសលីបង់

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគារ​មួយកន្លែង ដែលស្ថិតនៅកណ្តាល​ក្នុង​ទីក្រុង​បេរូត ប្រទេស​លីបង់​ត្រូវ​បាន​បំផ្លាញនៅក្នុងប្រតិបត្តិការ​អ៊ីស្រាអែល ដែល​បាន​និយាយ​ថា​ ជា​ការ​វាយ​ប្រហារ​ចំ​គោលដៅ​ លើ​មេបញ្ជាការ​ក្រុម​ហេសបូឡាហើយ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សង្គ្រាម​កាន់​តែធំឡើងនៅក្នុង​តំបន់ ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក របស់លីបង់បានរាយការណ៍ ពីការផ្ទុះនៅក្នុងតំបន់ Haret Hreik កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលកម្លាំងយោធា របស់អ៊ីស្រាអែល បានកំណត់ តំបន់គោលដៅថាជា Dahieh ប៉ុន្តែយ៉ាងណាក្តីវា​មិន​ច្បាស់​ថា ​តើ​យន្តហោះ​ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាអ្នកបើកការ វាយប្រហារលើកនេះ ។

ជាលទ្ធផលយ៉ាងហោចណាស់ មនុស្សពីរនាក់បានស្លាប់ និង ២០នាក់បានរងរបួសនៅក្នុងការវាយប្រហារលើកនេះ រួមទាំងកុមារផងដែរ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន RT ប្រចាំនៅតំបន់អារ៉ាប់។

កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថាIDFបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ហើយបាននិយាយថា ខ្លួនបានកំណត់គោលដៅ លើមេបញ្ជាការក្រុមហេសបូឡា ដែលទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍ លើភូមិមួយនៅតំបន់ Golan Heights និងការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល បន្ថែមជាច្រើននាក់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top