បរទេស ៖ លោក Pavel Durov ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិកកម្មវិធីផ្ញើសារដ៏ល្បី Telegram បានបង្ហើបថា គាត់ពិតជាបានផ្តល់កំណើត និងបង្កើតកូនជាង ១០០នាក់ ពិតមែននៅក្នុងប្រទេស ដល់ទៅ១២ផ្សេងគ្នា ប៉ុន្តែវាក្នុងរូបភាពថាលោកគឺជាអ្នកបរិច្ចាគមេជីវិតឈ្មោលប៉ុណ្ណោះ។
យោងតាមការចេញផ្សាយដោយកាសែតរុស្សី RT សហគ្រិនដ៏ជំនាញផ្នែកព័ត៌មានវិទ្យា ជនជាតិរុស្សី រូបនេះបាននិយាយថា គាត់បានចាប់ផ្តើមផ្តល់មេជីវិតឈ្មោលកាលពី១៥ឆ្នាំ មុនមកម្ល៉េះ នៅពេលដែលមិត្តម្នាក់ បានមករកគាត់ជាមួយនិង បានធ្វើការស្នើសុំមួយ ដែលលោកមានអារម្មណ៍ថា ដូចជាមិនសូវស្រួលកាលពីដំបូង ។
លោក Durov ៖ ថា គាត់និងប្រពន្ធគាត់មិនអាចមានកូន បានដោយសារបញ្ហាការមានកូន ហើយបានសុំឱ្យខ្ញុំបរិច្ចាគមេជីវិតឈ្មោល នៅគ្លីនិកមួយដើម្បីឱ្យពួកគេមានកូន ។ ខ្ញុំ អស់សំណើរយ៉ាងខ្លាំង នៅមុនពេលដែលក្រោយមកខ្ញុំគិតថា វាគឺជារឿងដែលគួរឲ្យធ្វើនិងច្បាស់លាស់ទៅវិញនេះ បើយោងតាមអ្វី ដែលគាត់បានសរសេររៀបរាប និងពន្យល់បង្ហោះនៅឡើយ Telegram។
លោកDurov បានបន្តទៀតថាឥឡូវនេះ គាត់មានបំណងបង្ហាញលេខកូដ DNA របស់គាត់ ដើម្បីធ្វើឱ្យវាងាយស្រួលសម្រាប់កូន ៗ របស់គាត់ក្នុងការស្វែងរកគ្នាទៅវិញទៅមក ។
យ៉ាងណាក្តីគាត់បានបញ្ជាក់ថា សកម្មភាពបរិច្ចាគ កាលពីអតីតកាលរបស់គាត់បានជួយគូស្វាមី ភរិយាជាងមួយរយនាក់ក្នុង ១២ ប្រទេសឲ្យមានកូនប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះគាត់មិនបានបន្តទៀតទេ ។
ប្រែសម្រួល៖ស៊ុនលី