បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យរដ្ឋាភិបាលរបស់ប្រទេស វេណេស៊ុយអេឡា បញ្ចេញទិន្នន័យបោះឆ្នោតលម្អិតពីការបោះឆ្នោតប្រធានាធិបតី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរបោះឆ្នោតបាននិយាយថា ប្រធានាធិបតី Nicolás Maduro ឈ្នះ ប៉ុន្តែបក្សប្រឆាំងនិយាយថា បេក្ខជនរបស់ពួកគេគឺលោក Edmundo González ទទួលបានសំឡេងច្រើនជាងពីរដង នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការអំពាវនាវដែលការបោះឆ្នោត របស់ប្រទេសវេណេហ្ស៊ុយអេឡាត្រូវបានពិភាក្សា លោក Biden និងសម្ព័ន្ធមិត្ត Maduro លោក Lula បាននិយាយថា ពួកគេ “បានយល់ព្រមលើតម្រូវការ សម្រាប់ការចេញផ្សាយជាបន្ទាន់នូវទិន្នន័យបោះឆ្នោតពេញលេញ តម្លាភាព និងលម្អិតនៅកម្រិតការិយាល័យបោះឆ្នោតដោយអាជ្ញាធរបោះឆ្នោតវេណេ ស៊ុយអេឡា។
ប្រធានាធិបតីទាំងពីរបាននិយាយថា លទ្ធផល “តំណាងឱ្យពេលវេលាដ៏សំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងអឌ្ឍគោល” ។ ការរិះគន់ទៅលើលោក Maduro បានកើនឡើងចាប់តាំងពីអាជ្ញាធរបោះឆ្នោតបានប្រកាសថា លោកជាអ្នកឈ្នះកាលពីថ្ងៃចន្ទ។
អ្នកគាំទ្រគណបក្សប្រឆាំង រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យរបស់អង្គការសហប្រជាជាតិក្នុងរដ្ឋធានីការ៉ាកាស ដើម្បីសម្គាល់នូវអ្វីដែល ពួកគេនិយាយថា ជាជ័យជម្នះក្នុងការបោះឆ្នោតដោយបេក្ខជនប្រឆាំងលោក Edmundo González។ ចំណែកសម្ព័ន្ធមិត្តរបស់លោក Maduro បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ ដើម្បីចោទមេដឹកនាំបក្សប្រឆាំងថាជាពួកហ្វាស៊ីស៕
ប្រែសម្រួលៈ ណៃ តុលា