ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN ៖ អ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោក ចំនួន៨១,៦៩ភាគរយ សម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការដែលជប៉ុន និងសហរដ្ឋអាមេរិក បង្កើនការឃុបឃិតផ្នែកយោធា

ពេលថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរជប៉ុន និងសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីរៀបចំធ្វើការពិគ្រោះពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិថា ប្រទេសទាំងពីរបញ្ជាក់ថា កងទ័ពអាមេរិកប្រចាំនៅជប៉ុននឹងបង្កើត “អគ្គបញ្ជាការដ្ឋាននៃកងទ័ពចម្រុះ” ពោលគឺអគ្គបញ្ជាការដ្ឋាន នៃកងទ័ពអាមេរិកប្រចាំ នៅជប៉ុន ដែលនឹងក្លាយជាទីបញ្ជាការទូទៅ នៃកងទ័ពគ្រប់ប្រភេទឬហៅថា “កងទ័ពចម្រុះ” ដែលអាចគ្រោងផែនការ ប្រតិបត្តិការទ្រង់ទ្រាយធំ ជាមួយភាគីជប៉ុន ប្រការនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាង ទូលំទូលាយពីសាធារណ មតិអន្តរជាតិ ។ តាមការស្ទង់មតិ របស់បណ្តាញ ទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន ជាមួយអ្នកប្រើប្រាស់បណ្តាញ អ៊ីនធើណេតទូទាំង ពិភពលោកបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ នៅទូទាំងពិភពលោកចំនួន៨១,៦៩ភាគរយ បានយល់ឃើញថា ការដែលជប៉ុន និងសហរដ្ឋអាមេរិកបង្កើត “ក្រុមតូច”ខាងសន្តិសុខយោធាជាការគំរាមកំហែងថ្មីដែលបង្កផលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ សហគមន៍អន្តរជាតិត្រូវមាន ការប្រុងប្រយ័ត្នកម្រិតខ្ពស់ ។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោក ចំនួន៩០,៣៣ភាគរយបានយល់ឃើញថា ជប៉ុនបានដើរកាន់តែឆ្ងាយ តាមផ្លូវប្រកបដោយគ្រោះថ្នាក់ ដែលល្មើសនឹងធម្មនុញ្ញសន្តិភាព ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,៧៥ភាគរយ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទង្វើរបស់ជប៉ុនផ្គាប់ចិត្តសហរដ្ឋអាមេរិកលើបញ្ហាសន្តិសុខការទូត ដោយព្រួយបារម្ភថា ទង្វើនេះនឹងបំផ្លាញ សន្តិភាពនិងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កើនការបដិបក្ខគ្នាជាក្រុមក្នុងតំបន់ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,៩៣ ភាគរយអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនបង្ហាញ ពីភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ខ្លួន តាក់តែងគោលនយោបាយ ការទូត ដែលសមស្របយ៉ាងពិតប្រាកដនឹងផល ប្រយោជន៍ជាតិជប៉ុន ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាង នៅអាស៊ីនិងសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពជាក់ស្តែង ៕

To Top