ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែ កយុទ្ធសាស្ត្រ Tu-95MS របស់ប្រទេសរុស្ស៊ី ចំនួន២គ្រឿង បានធ្វើការហោះហើរ តាមកាលវិភាគ នៅលើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន ។
ក្រសួងការពារជាតិ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក ត្រូវបានអមដោយយន្តហោះចម្បាំង Su-35S និងយន្តហោះ Su-30SM នៅក្នុងអំឡុងពេលធ្វើការហោះហើរ ដែលមានរយៈពេលជាង១០ម៉ោង។
ក្រសួងខាងលើបានឲ្យដឹងទៀតថា “ការហោះហើរនេះ ត្រូវបានធ្វើឡើង ដោយអនុលោម តាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា