ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន រៀបចំធ្វើពិធីបដិសណ្ឋារកិច្ច យ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៧ នៃការបង្កើតកងទ័ព រំដោះប្រជាជនចិន

ក្រសួងការពារជាតិចិន បានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ច នៅវិមានសភា ប្រជាជន កាលពីថ្ងៃទី៣១ខែកក្កដា ដើម្បីអបអរសាទរខួបទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។

លោក Dong Jun បានថ្លែងថា នាយទាហាននិងពលទាហាននៃកងទ័ពទាំងមូលបានតម្កល់គំនិតពង្រឹងកងទ័ពឱ្យកាន់តែខ្លាំងក្លារបស់លោកអគ្គលេខាធិការ Xi Jinping ជាគោលការណ៍ណែនាំ ដើរតាមផ្លូវពង្រឹង កងទ័ពប្រកបដោយលក្ខណៈពិសេសរបស់ចិនយ៉ាងមុតមាំជាប់រហូតមក ពង្រឹងនិងលើកកម្ពស់ ការធ្វើសមាហរណកម្ម ប្រព័ន្ធ និងសមត្ថភាព យុទ្ធសាស្ត្រជាតិ ខិតខំពុះពារឧបសគ្គ ដើម្បីសម្រេច ឱ្យបាននូវគោលដៅតស៊ូ មួយរយឆ្នាំ នៃការបង្កើត កងទ័ពរំដោះ ប្រជាជនចិនយ៉ាងមុតមាំ ។ កងទ័ពចិនរីករាយរួម ជាមួយកងទ័ពប្រទេសនានា អនុវត្តតាមគំនិតផ្តួចផ្តើម សហគមន៍រួមវាសនា របស់មនុស្ស ជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ធ្វើកិច្ចសហប្រតិបត្តិការដោយមេត្រីភាព បង្កើតនិម្មាបនកម្មសន្តិសុខ ប្រកបដោយភាពយុត្តិធម៌ និងរួមគ្នាកសាង និងចែករំលែកជាមួយគ្នា ដើម្បីរួមគ្នាកសាងពិភពលោក ដ៏ល្អបវរដែលមានសន្តិភាពយូរអង្វែង និងមានសន្តិសុខជាទូទៅ ៕

To Top