ញ៉ូដេលី៖ បើយោងតាមមន្ត្រីរដ្ឋបាល ក្នុងតំបន់ បានបញ្ជាក់ ដល់ទីភ្នាក់ងារ Xinhua តាមទូរស័ព្ទថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះបាក់ដី ជាច្រើនលើក កាលពីថ្ងៃអង្គារ នៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា បានកើនឡើងដល់១៦៦នាក់ ហើយមនុស្សចំនួន១០៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយទេ ។
មន្ត្រីខាងលើបានឲ្យដឹងទៀតថា សាកសពជិត៥០នាក់ ត្រូវបានទាញចេញ ពីក្រោមគំនរដែលបាក់បែក បន្ទាប់ពីមានគ្រោះបាក់ដី កើតឡើងកាលពីថ្ងៃពុធ ។
បើយោងតាមការលើកឡើង របស់មន្ត្រីរូបនេះបានឲ្យដឹងថា ក្នុងចំណោមអ្នកបាត់ខ្លួន មានបុរសចំនួន៤៩នាក់ និងស្ត្រីចំនួន៥៨នាក់ ហើយអ្នករងរបួស សរុបចំនួន១៦៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
មន្ត្រីដដែលនេះបានបញ្ជាក់ថា “សាកសពសរុបចំនួន៩៥នាក់ត្រូវបានគេកំណត់អត្តសញ្ញាណគិតរហូតមកដល់ពេលនេះ ហើយការខិតខំប្រឹងប្រែងកំពុងបន្តដើម្បីកំណត់អត្តសញ្ញាណ សាកសពដែលនៅសល់ រីឯការងារជួយសង្គ្រោះវិញ គឺនៅតែបន្តដដែល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា