ព័ត៌មានអន្តរជាតិ

រុស្សីចាប់ខ្លួន ប្រធានក្រុមហ៊ុន អ្នកផ្គត់ផ្គង់យោធា ដ៏សំខាន់ម្នាក់

បរទេស ៖ យោង តាមការចេញផ្សាយរបស់ RT តុលាការក្រុងមូស្គូ បានឃុំខ្លួនលោក Vladimir Pavlov នាយកប្រតិបត្តិ នៃក្រុមហ៊ុន Voentorg ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់កងទ័ពរុស្ស៊ី ឱ្យជាប់ឃុំរហូតដល់ថ្ងៃទី៣០ខែកញ្ញា។

ប្រភពដដែលបានសរសេរទៀតថា គាត់ត្រូវបានចោទប្រកាន់ ពីបទបោកប្រាស់ក្រសួង ការពារជាតិ ពីចំនួន៤០០លានរូប្លែ ឬត្រូវជា៤,៦៨ លានដុល្លារ ដែលសុទ្ធតែជាទំនិញ ផ្គត់ផ្គង់ដែលមានតម្លៃ លើសពីតម្លៃទីផ្សារ ដែលគួរតែលក់។

យោងតាមអ្នកស៊ើបអង្កេតលោក Pavlov រួមជាមួយអ្នក សមគំនិតនៅក្រុមហ៊ុន Voentorg និងក្រុមហ៊ុនផ្សេងទៀត បានចូលក្នុងការសមគំនិតបទ ឧក្រិដ្ឋកម្មទាំងនេះក្នុងឆ្នាំ ២០១៩។

នៅពេលនោះក្រុមហ៊ុន Voentorg បានចុះហត្ថលេខា លើកិច្ចសន្យា របស់រដ្ឋាភិបាល ជាមួយក្រសួង ដែលមានតម្លៃសរុបចំនួន៦២៥លានរូប្លែ ឬប្រមាណជា៧,៣១លានដុល្លារ សម្រាប់ការផ្គត់ផ្គង់ ទំនិញប្រភេទជាថង់អនាម័យដល់កងទ័ព។

បក្ខពួកដែលត្រូវបានចោទ ប្រកាន់របស់លោក Pavlov បន្ទាប់មកបាន ទិញឧបករណ៍ ចាំបាច់ពីក្រុមហ៊ុនផលិត តាមរយៈអង្គភាព ដែលពួកគេបានគ្រប់គ្រង ហើយបន្ទាប់មកលក់វាឡើងវិញ ទៅក្រសួងការពារជាតិ ក្នុងតំលៃ ដ៏ច្រើនលើសលប់។

ទំហំខូចខាតផ្នែកហិរញ្ញវត្ថុដែលគាំទ្រ ដោយរដ្ឋាភិបាលមានចំនួន៤០០ លានរូប្លែ ឬត្រូវជា៤,៦៨លានដុល្លារ នេះបើយោង តាមការស៊ើបអង្កេត ៕

ប្រែសម្រួល៖ស៊ុនលី

To Top