បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជូន យន្តហោះចម្បាំង F-16 របស់លោកខាងលិច ដែលបានរាយការណ៍នាពេលថ្មីៗនេះ ទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនមានផលប៉ះពាល់ខ្លាំង ដល់សមរភូមិឡើយ ហើយទីក្រុង Kiev ត្រូវតែដឹងអំពីរឿងនេះ។
សេចក្តីថ្លែងការណ៍ របស់លោកធ្វើឡើងបន្ទាប់ពី Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះដំបូងដែលផលិត ដោយសហរដ្ឋអាមេរិកបានមកដល់អ៊ុយក្រែនហើយប៉ុន្តែនៅមិនទាន់ច្បាស់ថា ប្រទេសណាដែលផ្គត់ផ្គង់យន្តហោះនោះទេ តែជឿជាក់ថាចំនួនយន្តហោះចម្បាំងគឺ មានចំនួនតិចនៅឡើយ។
ការអត្ថាធិប្បាយលើរបាយការណ៍នេះលោក Peskov បានសង្កត់ធ្ងន់ថាមិនមាន ថ្នាំវេទមន្ត សម្រាប់ទៅក្រុង Kiev ទេហើយថាវានឹងមិន មានឥទ្ធិពលបានយូរនោះទេ។
ទោះបីជាយ៉ាងណាក្តី ទីក្រុងក្រុងគៀវ មិនទាន់បញ្ជាក់ឬបដិសេធ ការបញ្ជូនយន្តហោះនេះទេហើយ អ្នកនាំពាក្យ របស់អ៊ុយក្រែន ក្រសួងការពារជាតិ Diana Davityan បានបដិសេធមិន ធ្វើអត្ថាធិប្បាយ លើបញ្ហានេះទាំងស្រុងទេ។
កន្លងមក រដ្ឋមួយចំនួន របស់អង្គការណាតូ រួមមានសហរដ្ឋអាមេរិក បារាំង ប៊ុលហ្គារី ដាណឺម៉ាក ហូឡង់ បែលហ្សិក កាណាដា លុចសំបួ ន័រវេស ប៉ូឡូញ ប៉ទុយហ្គាល់ រូម៉ានី និង ស៊ុយអែត បានបង្កើតអ្វីដែលគេហៅថា ‘សម្ព័ន្ធ F-16ហើយពួកគេសន្យាផ្តល់ ឲ្យទីក្រុងកៀវនូវយន្តហោះចម្បាំង ដែលផលិតដោយអាមេរិក ក៏ដូចជាបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ដើម្បីដំណើរការយន្តហោះនេះទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី