ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងជួយអាមេនី ដើម្បីកាត់បន្ថយ ទំនាក់ទំនងជាមួយនឹងរុស្សី

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក James O’Brien ឧបការីរដ្ឋមន្ត្រីការបរទេស អាមេរិក ទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងធ្វើការ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់រដ្ឋាភិបាលអាមេនី ដើម្បីរំសាយទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី។

ការ​ថ្លែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ពុធ​ក្នុង​អំឡុង​ពេល​សវនាការ​របស់​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធសភា​អំពី​អនាគត​របស់​អឺរ៉ុប ។ លោក O’Brien បានគូសបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្កើតវេទិការួមគ្នា ជាមួយរដ្ឋាភិបាលទីក្រុង Yerevan ដើម្បីជួយកាត់បន្ថយការពឹងផ្អែក របស់ខ្លួនលើប្រទេសរុស្ស៊ី។

លោកបាននិយាយថា៖ អាមេនី ស្ទើរតែពឹងផ្អែកទាំងស្រុង លើរុស្ស៊ីសម្រាប់ថាមពល និងសេដ្ឋកិច្ចរបស់ខ្លួន ហើយយើង ត្រូវតែធ្វើពិពិធកម្មនោះប៉ុន្តែ ដោយសរសើរអំពីជំហាន ដ៏ក្លាហានដែលធ្វើឡើងដោយ នាយករដ្ឋមន្ត្រីរបស់ប្រទេស លោកNikol Pashinyan ។

មន្ត្រីក្រសួងការបរទេសបាននិយាយថា អាមេនី គឺជាប្រទេសមួយ ដែលមន្ត្រីអាមេរិក និងសហភាពអឺរ៉ុប ចំណាយពេលវេលាយ៉ាងច្រើន ក្នុងនាមជាប្រទេសមួយ ដែលគាត់បាននិយាយថា កំពុងព្យាយាមខិតទៅជិត សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី១១ខែមិថុនា សហរដ្ឋអាមេរិក និង អាមេនីបានប្រកាសថា ពួកគេមានបំណងលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី របស់ពួកគេដល់កម្រិតនៃ ភាពជាដៃគូយុទ្ធសាស្ត្រ ដោយទីក្រុងវ៉ាស៊ីនតោនជួយទីក្រុង Yerevan លើផ្នែកពាណិជ្ជកម្ម បញ្ហាយោធា ប្រព័ន្ធតុលាការ និងលទ្ធិប្រជាធិបតេយ្យ៕

ប្រែសម្រួល៖ស៊ុនលី

To Top