ព័ត៌មានអន្តរជាតិ

ឆេះ Chinatown នៅក្នុងប្រទេសហ្វីលីពីន ស្លាប់មនុស្ស១១នាក់, មន្រ្តីពន្លត់អគ្គិសនីប្រើពេល ២ម៉ោងដើម្បីពន្លត់ភ្លើង

VN Express

បរទេស៖ អាជ្ញាធរហ្វីលីពីនបាននិយាយថា អគ្គីភ័យបានឆាបឆេះអគារមួយនៅក្នុង Chinatown ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ១១ នាក់ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យអគ្គីភ័យរបស់ទីក្រុង បាននិយាយនៅក្នុងរបាយការណ៍ដំបូងមួយថា ក្រុមបុគ្គលិកមកពីរថយន្តពន្លត់អគ្គីភ័យចំនួន ១៤ គ្រឿងបានចំណាយពេល ២ ម៉ោងដើម្បីគ្រប់គ្រងភ្លើង នៅពេលព្រឹកនៅក្នុងសង្កាត់ Binondo នៃទីក្រុងម៉ានីល។

មន្ត្រីសង្គ្រោះបានបន្ថែមថា ក្រោយមកបានរកឃើញសាកសពមនុស្ស ១១ នាក់នៅក្នុងអគារប្រើចម្រុះដែលមានកម្ពស់ ៥ ជាន់។ មូលហេតុនៃការឆាបឆេះ និងអត្តសញ្ញាណជនរងគ្រោះ មិនទាន់ដឹងនៅឡើយទេ ។

អគារនេះមានកម្ពស់៥ជាន់ មានហាងលក់ទំនិញនៅជាន់ផ្ទាល់ដី និងលំនៅដ្ឋាននៅជាន់ខាងលើ៕

ប្រែសម្រួលៈ ណៃ តុលា

To Top