កិច្ចសន្ទនាសកល ស្តីពី”ឱកាសពិភពលោក ដែលបានមកពីការ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់ របស់ប្រទេសចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំសកម្មភាពពិសេស នៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា តួកគី អាហ្វហ្កានីស្ថាន និង ម៉ុងហ្គោលីជាដើម ។ អ្នកនយោបាយសំខាន់ៗ អ្នកជំនាញនៃធនាគារគំនិត ប្រធានសហគ្រាស ឥស្សរជនអ្នកសារព័ត៌មាន និងតំណាងយុវជន ដែលមក ពីបណ្តាប្រទេសអាស៊ី បានជួបជុំគ្នាដើម្បីពិភាក្សា អំពីការបំផុសគំនិត និងឱកាស ដែលបានមកពីការ អភិវឌ្ឍប្រកបដោយគុណ ភាពខ្ពស់ របស់ប្រទេសចិន សម្រាប់បណ្តាប្រទេសអាស៊ី ។
សហលេខាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រនិងសិក្សា អន្តរជាតិមីយ៉ាន់ម៉ាបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្ម ដែលធ្វើឱ្យប្រជាជន គ្រប់រូបមានភាពសម្បូរសប្បាយ ជាមួយគ្នា។ គោលគំនិតនេះបានបង្ហាញពីភាពបរិយាបន្តដែលមិនធ្លាប់មានកាលពីមុន ដែលគ្មាននៅ ក្នុង ក្របខ័ណ្ឌ ពិភពលោកទេ ។ ការធ្វើទំនើបកម្ម តាមបែបផែនចិន គឺជាការធ្វើទំនើបកម្ម ដែលធ្វើឱ្យអរិយធម៌ ខាងសម្ភារៈនិង អរិយធម៌ខាងវិញ្ញាណ មានភាពស៊ីសង្វាក់គ្នា បានបង្កើតទំនាក់ទំនង ដែលរួមរស់ជាមួយគ្នារវាងសកម្មភាពមនុស្សជាតិនិងអេកូឡូស៊ីធម្មជាតិ ដែលជាការរួមចំណែកជាគំនិត បែបថ្មីសម្រាប់ដំណើរការធ្វើទំនើបកម្មសកល ។
អ្នកទទួលខុសត្រូវ នៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃក្រសួងស្តារនិងអភិវឌ្ឍន៍ជនបទ នៃរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងថា ការអនុវត្តដ៏រស់រវើក នៃការធ្វើទំនើបកម្មតាមបែបផែនចិន បានធ្វើឲ្យអ្នកផងទាំងឡាយមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លោកបានមើលឃើញ នូវរបបដ៏មាន សុក្រឹតភាព តំបន់ជនបទ ដែលត្រូវបានអភិរក្សយ៉ាងល្អប្រសើរ បរិក្ខារកសិកម្មដ៏ទំនើប និងបច្ចេកទេសកសិកម្ម ដ៏ជឿនលឿន នៅតំបន់ជនបទ នៃប្រទេសចិន ហើយសង្ឃឹមថា ប្រទេសចិននឹងចែករំលែកបទ ពិសោធអភិវឌ្ឍន៍នៃការធ្វើទំនើបកម្ម របស់ខ្លួនជាមួយប្រទេស អាហ្វហ្កានីស្ថាន ៕