ព័ត៌មានអន្តរជាតិ

ភ្នំឆាងប៉ាយ នៅភាគឦសានប្រទេសចិន ជាប់ព្រំប្រទល់កូរ៉េខាងជើង ទាក់ទាញភ្ញៀវទេសចរ ពីរលាននាក់ក្នុងមួយខែ

ជីលីន-ចិន៖ តំបន់ភ្នំឆាងប៉ាយ (Changbai) ស្ថិតនៅភាគឦសានប្រទេសចិន ដែលមានព្រំប្រទល់ជាប់នឹង សាធារណរដ្ឋប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។

បើតាមអ្នកមគ្គុទេសក៏ បានឱ្យដឹងថា ភ្នំឆាងប៉ាយ (Changbai)នេះ មានកម្ពស់ ២ ៤៧០ម៉ែត្រ ដែលបន្សល់ទុកពីបន្ទុះភ្នំភ្លើងកាលពី ៣០០ឆ្នាំមុន។

អ្នកមគ្គុទេសក៏ បញ្ជាក់ថា “ក្នុងមួយខែ គឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពីរលាននាក់ ដែលបានមកទស្សនា និងផ្ដិតយករូបភាព នៅលើភ្នំនេះ”។
អ្នកមគ្គុទេសក៏ រំលេចបន្ថែមថា សម្រាប់ភ្ញៀវអន្តរជាតិ ដែលពេញនិយម មកកាន់តំបន់នេះគឹជនជាតិជប៉ុន និងកូរ៉េខាងត្បូង៕

To Top