ជីលីន-ចិន៖ អាងទឹក ដែលមានប្រភពដើមចេញពីក្នុងដីជម្រៅបីពាន់ម៉ែត្រ ត្រូវបានប្រជាជនចិន ពេញនិយមមកលេង ដោយជឿជាក់ថា រួមចំណែកជួយដល់សុខភាព ។
អាងទឹកនេះ មានទីតាំងស្ថិតនៅសណ្ឋាគារ Pangu ជិតតំបន់ភ្នំឆាងប៉ាយ (Changbai) ខេត្តជីលីន ប្រទេសចិន។
បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ បានឱ្យដឹងថាទឹកដែលយកមកប្រើប្រាស់ នៅក្នុងសណ្ឋាគារ គឺជាទឹកធម្មជាតិ ដែលមានប្រភពមកពី ក្នុងដីជម្រៅបីពាន់ម៉ែត្រ នៃតំបន់ភ្នំឆាងប៉ាយ (Changbai) ដែលបន្សល់ពីបន្ទុះភ្នំភ្លើងកាលពី ៣០០ឆ្នាំមុន។
អ្នកគ្រប់គ្រងបញ្ជាក់ថា “ភ្ញៀវដែលមកស្នាក់នៅ និងចុះត្រាំទឹកក្នុងអាងនេះ គឺមានវ័យចាស់និងវ័យកណ្ដាល ដោយគេដឹងថា ទឹកនេះមានលក្ខណៈធម្មជាតិ ដែលអាចជួយដល់សុខភាព”៕