បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងមហាផ្ទៃរបស់ប្រទេសរុស្សីបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានមើលឃើញការកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
យោងតាមឯកសារស្រាវជ្រាវ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងនៅដើមសប្តាហ៍នេះ ឧក្រិដ្ឋកម្មចំនួន១៦៥១ ត្រូវបានចាត់ថ្នាក់ជាអំពើភេរវកម្មត្រូវបានកត់ត្រានៅក្នុងប្រទេសក្នុងខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលជាការកើនឡើងជិត ៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ក្រសួងបានកត់សម្គាល់ថាសម្រាប់រយៈពេលដូចគ្នាពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០២៣ តួលេខនេះមិនមានដល់ ១៤០០ទេហើយ កំណត់ត្រាខ្ពស់ពីមុនត្រូវបានចុះបញ្ជីនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ នៅពេលដែលឧក្រិដ្ឋកម្មទាក់ទងនឹងភេរវកម្មចំនួន១៣៣២ ត្រូវបានកត់ត្រាទុក។
ឧក្រិដ្ឋកម្មទាក់ទងនឹងសកម្មភាពជ្រុលនិយមក៏បានឡើងដល់កម្រិតខ្ពស់ដែរ។ ចាប់ពីខែមករាដល់ខែមិថុនា ឧក្រិដ្ឋកម្មបែបនេះចំនួន ៨១៩ករណីត្រូវបានចុះបញ្ជី ដែលកើនឡើងជិត ១២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំតែ តួលេខនេះមិនបានលើសពី ៨០០ករណីឡើយចាប់តាំងពីឆ្នាំ២០១៨។
យ៉ាងណាក្តីក្រសួងមហាផ្ទៃ បានរកឃើញចំនួនខ្ពស់បំផុតនៃឧក្រិដ្ឋកម្មបែបនេះ មិនធ្លាប់កើតមានឡើងក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ៕
ប្រែសម្រួល៖ ស៊ុនលី