ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានសម្លាប់ដោយគ្រាប់មីស៊ីលរយៈចម្ងាយខ្លី

តេអេរ៉ង់៖ អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស់ លោក Ismail Haniyeh ត្រូវបានធ្វើឃាតដោយ “មីស៊ីលរយៈចម្ងាយខ្លី ដែលផ្ទុកក្បាលគ្រាប់ជិត ៧គីឡូក្រាម” ។

IRGC បានឲ្យដឹហនៅក្នុងសេចក្តីថ្លែងការណ៍ទីបីរបស់ខ្លួនថា “នៅក្នុងទិដ្ឋភាពនៃការស៊ើបអង្កេតដែលបានធ្វើឡើង ប្រតិបត្តិការភេរវករត្រូវបានអនុវត្តតាមរយៈការបាញ់ចេញពីខាងក្រៅផ្ទះសំណាក់របស់ភ្ញៀវ នូវមីស៊ីលរយៈចម្ងាយខ្លីដែលផ្ទុកដោយក្បាលគ្រាប់ជិត ៧គីឡូក្រាម ដែលបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង” ។ 

ការវាយប្រហារលើលោក Haniyeh នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសារព័ត៌មានផ្លូវការរបស់កងកម្លាំងប្រដាប់អាវុធ Sepah News ។ 

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការវាយប្រហារ “ភេរវករ” ត្រូវបានរចនា និងអនុវត្តដោយអ៊ីស្រាអែល ដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ 

IRGC បានសង្កត់ធ្ងន់ថា “ការសងសឹកចំពោះឈាមរបស់លោក Haniyeh នឹងមានកំណត់” ដោយបន្ថែមថា “អ្នកផ្សងព្រេង និងភេរវករ អ៊ីស្រាអែល នឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះឧក្រិដ្ឋកម្មនេះ ដែលជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ តាមពេលវេលា និងទីកន្លែងសមស្រប និងប្រកបដោយគុណភាពសមស្រប “។

លោក Haniyeh ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ ត្រូវបានសម្លាប់រួមជាមួយអង្គរក្សរបស់លោកកាលពីព្រឹកថ្ងៃពុធ នៅពេលដែលគេហដ្ឋានរបស់ពួកគេក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top