បរទេស៖យោងតាមការចេញផ្សាយរបស់ RT បាតុករក្រុមខាងស្តាំនិយមអង់គ្លេសគិតត្រឹមចុងសប្តាហ៍នេះបានប្រែក្លាយជាហិង្សានៅទូទាំងប្រទេស ខណៈក្រុមបាតុករបានធ្វើការតវ៉ាសប្រឆាំងនឹងច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ទាំងនោះបានប៉ះទង្គិចជាមួយប៉ូលិសជុំវិញការសម្លាប់កុមារបីនាក់ដោយក្មេងជំទង់ជនជាតិអាហ្វ្រិកម្នាក់កាលពីដើមសប្តាហ៍នេះ។
គេសង្កេតឃើញថាមានការតវ៉ាជាង៣០ ទីទាំងត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅតាមបណ្តាទីក្រុងធំៗរួមមាន Liverpool, Nottingham, Leeds, Belfast, Stoke-on-Trent, Blackpool និង Hull ។
បាតុកម្មបានកើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីកុបកម្មបានផ្ទុះឡើងនៅក្នុងទីក្រុង Southport បន្ទាប់ពីករណីចាក់សម្លាប់កុមារបីនាក់ និងរបួសដប់នាក់ ផ្សេងទៀតដោយយុវជនម្នាក់ដែលមានឈ្មោះ Axel Rudakubana អាយុ ១៧ ឆ្នាំកើតនៅប្រទេសអង់គ្លេសមានឪពុកម្តាយជាជនជាតិ Rwandan ។
កុបកម្មនៅSouthport បានរីករាលដាលពាសពេញប្រទេសអង់គ្លេស ដោយមនុស្សជាង១០០នាក់មកហើយដែលត្រូវបានចាប់ខ្លួននៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ខណៈដែលប៉ុស្តិ៍ប៉ូលីសបានដុតបំផ្លាញនៅ Sunderland កាលពីថ្ងៃសុក្រ។
ក្រុមបាតុករកាលពីថ្ងៃសៅរ៍ បានស្រែកពាក្យស្លោកប្រឆាំងអន្តោប្រវេសន៍ និងប្រឆាំងនឹងសាសនាអ៊ីស្លាម ទោះបីជាការពិតដែលថា Rudakubana មិនមែនជាមូស្លីមក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងរវាងជនអន្តោប្រវេសន៍មូស្លីម និងជនជាតិអង់គ្លេសដើមកំណើតបានផ្ទុះឡើងនៅភាគខាងជើងនៃប្រទេសអង់គ្លេស ចាប់តាំងពីវាត្រូវបានគេបង្ហាញថាប៉ូលីសបានបិទបាំងអត្ថិភាពនៃ ក្រុមក្មេងទំនើង មូស្លីមជាច្រើននៅក្នុងតំបន់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី