តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា កាលពីព្រឹកថ្ងៃសៅរ៍ ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិកចំនួន ១គ្រឿងបានចុះចតជាបន្ទាន់នៅក្នុងវាលស្រែក្នុងខេត្ត Kanagawa របស់ប្រទេសជប៉ុន ស្ថិតនៅភាគខាងត្បូងនៃទីក្រុងតូក្យូ។
ទូរទស្សន៍ជាតិ NHK បានរាយការណ៍ដោយដកស្រង់សម្តីចេញពីនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ថា
យោងតាមទីស្នាក់ការប៉ូលិសខេត្ត Kanagawa បានបញ្ជូនរបាយការណ៍មួយត្រូវបានទទួលនៅវេលាម៉ោង១០ និង ៥៦នាទីព្រឹក ម៉ោងក្នុងស្រុកដែលបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលមានអក្សរ “កងទ័ពជើងទឹក” បានចុះចតនៅវាលស្រែក្នុងទីក្រុងនៃខេត្តខាងលើ ។
ប៉ូលិសជឿជាក់ថា ឧទ្ធម្ភាគចក្រនោះជាយន្តហោះយោធារបស់សហរដ្ឋអាមេរិក ប៉ុន្តែការពាក់ព័ន្ធពិតប្រាកដរបស់វានៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
នៅគ្រាដែលប៉ូលិសបានមកដល់កន្លែងកើតហេតុ ពួកគេមិនអាចចូលទៅជិតឧទ្ធម្ភាគចក្រនោះបានទេ ប៉ុន្តែមិនមានការខូចខាតដល់យន្តហោះ ឬការលេចធ្លាយប្រេងត្រូវបានគេសង្កេតឃើញអ្វីឡើយ ហើយមិនមានរបាយការណ៍អំពីអ្នករងរបួស ឬកម្ទេចកម្ទីដែលធ្លាក់នៅក្បែរនោះឡើយ។
យោងតាមរបាយការណ៍ចេញដោយប្រព័ន្ធផ្សព្វផ្សាយដែលបានដកស្រង់សម្តីមន្ត្រីប្រចាំតំបន់បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះបានចាកចេញពីកន្លែងកើតហេតុវិញ ដោយហោះចេញនៅម៉ោងប្រហែល១២ និង ៤០នាទីយប់ម៉ោងក្នុងស្រុក ដោយធ្វើដំណើរឆ្ពោះទៅមូលដ្ឋានទ័ព Atsugi របស់យោធាសហរដ្ឋអាមេរិក ហើយព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុនៃឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា