ព័ត៌មានអន្តរជាតិ

សកម្មភាពពិសេស នៃកិច្ចប្រជុំសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” បានបើកធ្វើដោយជោគជ័យនៅប្រទេសថៃ និងប៉ាគីស្ថាន

នៅថ្ងៃទី២ ខែសីហា តាមម៉ោងក្នុងតំបន់សកម្មភាពពិសេសនៃកិច្ចប្រជុំសន្ទនាសកលស្តីពី “កាលានុវត្តភាពពិភពលោក ដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី” បានបើកធ្វើដោយជោគជ័យនៅប្រទេសថៃនិងប៉ាគីស្ថាន។

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយលើកឡើងថា ក្នុងនាមជាទីផ្សារដែលមានកម្លាំងរស់រវើកបំផុត និងទ្រង់ទ្រាយធំបំផុតមួយនៅលើពិភពលោក ប្រទេសចិនបាន និងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយគុណភាពខ្ពស់ដែលនឹងជំរុញឱ្យប្រទេសចិន និងថៃ ក៏ដូចជាប្រទេសនានាលើពិភពលោកពួតដៃគ្នាស្វែងរកភាពរីកចម្រើននិងការអភិវឌ្ឍរួម។

ប្រទេសថៃនឹងពួតដៃប្រកៀកស្មាគ្នាជាមួយប្រទេសចិន ដើម្បីជំរុញប្រកបដោយប្រសិទ្ធភាពនូវការកសាង”ខ្សែក្រវាត់និងផ្លូវ” បង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ចបៃតងជាដើមដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

លោក Ahsan Iqbal រដ្ឋមន្ត្រីក្រសួងផែនការ និងអភិវឌ្ឍន៍នៃប្រទសប៉ាគីស្ថាន បានថ្លែងថា ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់និងការពង្រីកការបើកទូលាយខាងសេដ្ឋកិច្ចវាមិនត្រឹមតែផ្តល់លំហអភិវឌ្ឍន៍កាន់តែច្រើនសម្រាប់សហគ្រាស និងប្រជាជននៃប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានន័យថា ប្រទេសដែលធ្វើកិច្ចសហប្រតិបត្តិការជាមួយចិននឹងទទួលបានឱកាសវិបុលភាពកាន់តែច្រើនទៀតផង។ កិច្ចកសាងនៃដំណាក់កាលទីពីរ នៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន នឹងធ្វើឱ្យប្រទេសទាំងពីរទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងយុគសម័យថ្មី៕

To Top