លោក Maduro ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃសុក្របានចោទ ប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងមហាសេដ្ឋីអាហ្វ្រិកខាងត្បូងលោក Elon Musk ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងប្រទេសរបស់លោក។
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអាទិត្យបានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេស ដោយប្រកាសថាជាមួយនឹង សន្លឹកឆ្នោត៨០ភាគរយ ត្រូវបានរាប់ លោកបានធានា បានច្រើនជាង៥១ភាគរយ នៃសន្លឹកឆ្នោត ធៀបនឹង៤៤ភាគរយ សម្រាប់គូប្រជែងដ៏សំខាន់ របស់លោក គឺលោក Edmundo Gonzalez Urrutia ។
រដ្ឋមន្ត្រីការបរទេស Antony Blinken បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោកខាងលិចរបស់លោក Gonzalez រួមទាំងនាយកប្រតិបត្តិ Tesla និង SpaceX លោក Musk បានប្រញាប់ប្រញាល់ចោទប្រកាន់លោក Maduro និង CNE ពីការក្លែងបន្លំការបោះឆ្នោត។ ទីក្រុងវ៉ាស៊ីនតោនបានឈានទៅដល់ការទទួលស្គាល់ជាផ្លូវការថា លោក Gonzalez ជាអ្នកឈ្នះការបោះឆ្នោត។ វាច្បាស់ណាស់សម្រាប់សហរដ្ឋអាមេរិក ថា លោក Edmundo Gonzalez Urrutia បានទទួលសំឡេងភាគច្រើន ។
សន្និសីទសារព័ត៌មាន នៅទីក្រុងការ៉ាកាស លោក Maduro បានរិះគន់ Blinken ដោយហៅការប៉ុនប៉ង របស់លោក ដើម្បីប្រកាសលទ្ធផល នៃការបោះឆ្នោតរបស់ប្រទេសមួយផ្សេងទៀតថា ជាទង្វើនៃភាពអស់សង្ឃឹម និងកាយវិការ ដែលមិនមានលក្ខណៈ នៃការទូតរបស់សហរដ្ឋអាមេរិក ។
Maduro បាននិយាយបែប ចំអកថា លោក Blinken និងក្រសួងការបរទេស សហរដ្ឋអាមេរិក មានលទ្ធផលបោះឆ្នោត របស់យើង ។ លោកបានបន្តចោទលោកខាងលិច ពីបទប៉ុនប៉ងធ្វើឲ្យវេណេស៊ុយអេឡា មានអស្ថិរភាព៕