បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតរ៉យទ័រ បានឲ្យដឹងថា ក្រុមពីឡុតអ្នកបើកយន្តហោះអ៊ុយក្រែន បានចាប់ផ្តើមហោះហើរ F-16 សម្រាប់ប្រតិបត្តិការ នៅក្នុងប្រទេសរបស់ខ្លួន ហើយបន្ទាប់ពីបានរងចាំអស់ រយៈពេលជាយូរក្រោយ ប្រតិបត្តិការពិសេសដោយរុស្សី មកលើអ៊ុយក្រែនតាំងពី២៩ខែមុន។
មេដឹកនាំអ៊ុយក្រែនលោក Zelensky បានប្រកាសពីការប្រើប្រាស់យន្តហោះ F-16 ដែលទីក្រុងគៀវ បានបញ្ចុះបញ្ចូលជាយូរមកហើយ ខណៈដែលគាត់បានជួបអ្នកបើកយន្តហោះ យោធានៅឯមូលដ្ឋានទ័ពអាកាសមួយ ដែលមានវត្តមានយន្តហោះពីរគ្រឿងនៅចតទីនោះហើយយន្តហោះពីរគ្រឿង ទៀតហោះហើរពីលើ។
លោកបាននិយាយបែបនេះថា៖យន្តហោះ F-16 ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ យើងបានធ្វើវាសម្រេចហើយ។ ខ្ញុំមានមោទនភាពចំពោះពីឡូត របស់យើងដែលជំនាញយន្តហោះទាំងនេះ ហើយបានចាប់ផ្តើមប្រើប្រាស់ វាសម្រាប់ប្រទេសរបស់យើងរួចហើយ។
មេបញ្ជាការកំពូល របស់អ៊ុយក្រែន លោក Oleksandr Syrskyi បានស្វាគមន៍ការមកដល់នៃយន្តហោះទាំងនោះ ហើយបានថ្លែងអំណរគុណដល់ប្រធានាធិបតី និងមន្ត្រីផ្សេងទៀតដែលបានធ្វើការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារពួកគេហើយ លោកបាននិយាយថា ការមកដល់របស់ពួកគេនឹងជួយសង្គ្រោះជីវិតទាហានអ៊ុយក្រែនជាច្រើន។
ផលិតដោយក្រុមហ៊ុន Lockheed Martin យន្តហោះ F-16 បានស្ថិតនៅ ក្នុងបញ្ជី ដែលចង់បានបំផុត របស់អ៊ុយក្រែន អស់រយៈពេលជាយូរមកហើយ ដោយសារតែសមត្ថភាពក្នុងការវាយ ប្រហារបស់ពួកវា ដោយក្នុងនោះមាន ដូចជាការបំពាក់ដោយកាណុង 20mm និងអាចផ្ទុកគ្រាប់បែក គ្រាប់រ៉ុក្កែត និងមីស៊ីលជាដើម៕
ប្រែសម្រួល៖ស៊ុនលី