បរទេស ៖ យោងតាម អ្នកកាសែតអ៊ីស្រាអែល Ben Caspit បានរាយការណ៍កាលពីថ្ងៃសៅរ៍ថាទីភ្នាក់ងារសន្តិសុខ Shin Bet របស់អ៊ីស្រាអែលបានរៀបចំលេនដ្ឋានមួយ នៅក្រោមទី ក្រុងយេរូសាឡឹម ដែលមេដឹកនាំនយោបាយ របស់ប្រទេសនឹងធ្វើការ ក្នុងករណីមានការវាយប្រហារ ពេញលេញណាមួយមកលើរដ្ឋជ្វីហ្វនេះ។
Caspit បានសរសេរថា ៖ លេណដ្ឋានសម្រាប់គ្រប់គ្រង និងចេញបញ្ជានេះរៀបចំថ្មីគឺ មានបំណងសម្រាប់ការ ធ្វើសង្រ្គាមដោយឥស្សរជននយោបាយ-សន្តិសុខនៃរដ្ឋ ដោយបន្ថែមថាកន្លែងធ្វើការក្រោមដីនេះគឺ ទីតាំងភ្ជាប់ទៅនឹងរណ្តៅ នៅក្រោមមូលដ្ឋានយោធា Kirya ក្នុង ទីក្រុង Tel Aviv និងទៅ លេណដ្ឋានផ្សេងទៀត ទាំងអស់ ដែលស្ថិតនៅពាសពេញអ៊ីស្រាអែល។
លោក Caspit បានបន្ថែមថា ៖ ទីតាំងក្រោមដីទាំងនោះ នឹងអាចអនុញ្ញាត ឱ្យមានការស្នាក់នៅរយៈពេលយូរ និងមានភាពស៊ាំ នឹងអាវុធគ្រប់ប្រភេទ។
បច្ចុប្បន្ន អ៊ីស្រាអែលកំពុងត្រៀមខ្លួន សម្រាប់ការវាយប្រហារដោយអ៊ីរ៉ង់ ដែលមន្ត្រីអ៊ីរ៉ង់បានប្តេជ្ញាថានឹងបើកការសងសឹកចំពោះការចោទប្រកាន់របស់អ៊ីស្រាអែល ចំពោះការធ្វើឃាតមេដឹកនាំ នយោបាយរបស់ក្រុម Hamas លោក Ismail Haniyeh នៅក្នុងទីក្រុង Tehran នៅដើមសប្តាហ៍នេះ។
មន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន Axios កាលពីថ្ងៃសៅរ៍ថា ពួកគេរំពឹងថាការវាយប្រហារនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ហើយថាកងកម្លាំង Hezbollah របស់ប្រទេសលីបង់អាចចូលរួម ក្នុងការសងសឹក ចំពោះការសម្លាប់មេបញ្ជាការ របស់ពួកគេគឺលោក Fuad Shukr ក្នុងទីក្រុង Beirut កាលពីថ្ងៃអង្គារ៕
ប្រែសម្រួល៖ស៊ុនលី