ព័ត៌មានអន្តរជាតិ

លោក Zelensky ៖ លោកខាងលិច មានការភ័យខ្លាច ក្នុងការប៉ះទង្គិច ជាមួយនឹងរុស្សី ខ្លាំងពេកហើយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky បាននិយាយថា អ៊ុយក្រែនកំពុងជំរុញប្រទេសណាតូ ឱ្យបង្កើតក្រុមប្រទេសចម្រុះ ដែលអាចមានលទ្ធភាព ក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ីប៉ុន្តែ ប្លុក​យោធា​ដែល​ដឹកនាំ​ដោយ​អាមេរិក​ ពីមុន​បាន​បដិសេធ​ មិន​ធ្វើ​ដូច្នេះ​រួចទៅហើយ។

រដ្ឋាភិបាលទីក្រុងគៀវ​ បាន​ដាក់​សម្ពាធ​ជា​យូរ​ មក​ហើយ​លើ​ក្រុម​អ្នក​គាំទ្រ ​លោកខាងលិច​របស់ខ្លួន​ឱ្យ​ចូល​រួម​ក្នុង​ជម្លោះ​ជាមួយ​ក្រុង​មូស្គូ ហើយ​ចាប់ផ្តើម​បាញ់ ​ទម្លាក់​យន្តហោះ​ដ្រូន និង​មីស៊ីល​រុស្ស៊ី​លើ​ទឹកដី​អ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ត្រូវបានបដិសេធ ដោយមហាអំណាច បរទេសដែលស្ទាក់ស្ទើរ ក្នុងការចូលរួមក្នុង ការប្រឈមមុខគ្នាផ្នែកយោធា ដោយផ្ទាល់ជាមួយរុស្ស៊ី។

លោកZelensky បានប្រាប់អ្នកកាសែត កាលពីថ្ងៃអាទិត្យ​ថា៖ប្រទេសលោកខាងលិច តែងតែព្រួយបារម្ភអំពីការកើនឡើង ដែលអាចកើតមាន។ យើងកំពុងប្រឆាំងនឹងវា។ យើងនឹងធ្វើការលើវា ហើយគ្រប់គ្នាបានដឹងរួចមកហើយដែរ។

លោកបានបន្ថែមថា រដ្ឋាភិបាល នៅទីក្រុងគៀវកំពុងពិចារណាលើ ៖លទ្ធភាពបច្ចេកទេស សម្រាប់ប្រទេសជិតខាង ក្នុងការប្រើប្រាស់យន្តហោះយោធា ប្រឆាំងនឹងមីស៊ីលដែលវាយប្រហារអ៊ុយក្រែន បន្ទាប់ពីហោះហើរ ក្នុងទិសដៅទូទៅ របស់ប្រទេសណាតូ ៕

ប្រែសម្រួល៖ស៊ុនលី

To Top