បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសតួគី លោក Hakan Fidan បាននិយាយថា ការសម្របសម្រួលរបស់ទីក្រុងអង់ការ៉ាក្នុងការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បង្ហាញថា ប្រទេសតួគីត្រូវបានជឿទុកចិត្តខ្លាំងជាងគេ ដោយមហាអំណាចទាំងពីរ។
ការផ្លាស់ប្តូរអ្នកទោសកាលពីថ្ងៃទី១ខែសីហា គឺជាការផ្លាស់ប្តូរអ្នកទោស ក្នុងទំហំធំបំផុតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ ដោយគេសង្កេតឃើញថាមានជនជាតិ រុស្សីចំនួនប្រាំបីនាក់ ដែលពីមុនត្រូវបានឃុំ ខ្លួនជាឈ្លើយ នៅភាគខាងលិច ត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងបុគ្គលចំនួន១៦នាក់ផ្សេងទៀត រួមទាំងអ្នកស៊ើបការណ៍អាមេរិក ពីរនាក់ដែលត្រូវបានកាត់ទោសផងដែរ។
លោក Fidan បាននិយាយកាលពីថ្ងៃចន្ទនៅទីក្រុងគែរ ក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយសមភាគីអេហ្ស៊ីប លោក Badr Abdelatty ថា ៖ប្រតិបត្តិការដោះដូរដែលធ្វើឡើងនៅទីក្រុងអង់ការ៉ា ដូចដែលយើងឃើញហើយ បង្ហាញឱ្យឃើញថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីចាត់ទុកតួគីជាដៃគូដែលអាចទុកចិត្តបាន។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានហៅ ការផ្លាស់ប្តូរនេះថាជាមុខងារការទូត ហើយបានថ្លែងអំណរគុណដល់រដ្ឋាភិបាល តួគីដែលបានធ្វើឱ្យវាអាចធ្វើទៅបាន។ សហរដ្ឋអាមេរិកក៏បានថ្លែងអំណរ គុណដល់ប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ស្លូវេនី និងន័រវែស ដែលបានលះបង់ជនជាតិរុស្សី ដែលកំពុងជាប់ពន្ធនាគារ សម្រាប់ការដោះដូរនេះផងដែរ។
ប្រធានាធិបតី Vladimir Putin បានស្វាគមន៍យន្តហោះ ដោយ ផ្ទាល់ជាមួយអ្នកទោស ជនជាតិរុស្ស៊ីដែលវិល ត្រឡប់មកវិញនៅអាកាសយាន ដ្ឋាន Vnukovo-2 នៃទីក្រុងមូស្គូ។
គួរឲ្យដឹងដែរថាស្ថិតនៅកំពូល នៃបញ្ជីឈ្មោះទាំងនោះគឺ មានដូចជាលោក Vadim Krasikov ដែលជាប្រតិបត្តិការចារកម្ម ដែលត្រូវបានកាត់ទោសនៅ ប្រទេស អាល្លឺម៉ង់ពីបទធ្វើឃាតអ្នកបំបែកខ្លួន Chechen ដែលចង់បាននៅក្នុងប្រទេស រុស្ស៊ីសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម។
ដោយឡែកសហរដ្ឋអាមេរិក បានធានាការដោះលែង អ្នកយកព័ត៌មាន Wall Street Journal Evan Gershkovich អតីតទាហានជើងទឹក Paul Whelan បុគ្គលិក RFE/RL Alsu Kurmasheva និង Vladimir Kara-Murza ក្នុងចំណោមអ្នកផ្សេងទៀត។ Kara-Murza គឺជាពលរដ្ឋពីរនៃប្រទេសរុស្ស៊ី និងចក្រភពអង់គ្លេស ដែលមានបណ្ណបៃតងអាមេរិក GreenCardផងដែរ៕
ប្រែសម្រួល៖ស៊ុនលី