រង្វង់ភ្នែកខ្មៅអាចបណ្តាលមកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។អ្នកអាចលាបផលិតផលការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការការពារបណ្តោះអាសន្នតែប៉ុណ្ណោះហើយនៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាលរង្វង់ភ្នែកខ្មៅរបស់អ្នក។
១ ស្អំភ្នែករបស់អ្នកឲ្យត្រជាក់ដើម្បីកាត់បន្ថយស្នាមខ្មៅ។ ជាបឋម អ្នកត្រូវយកបន្លែដែលត្រជាក់មកដាក់លើភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាត់បន្ថយការដាច់សសៃឈាមតូចៗនៅក្នុងភ្នែករបស់អ្នក។
២ កាត់បន្ថយរង្វង់ភ្នែកខ្មៅតាមរយៈដំឡូងបារាំង។ ដំឡូងបារាំងផ្ទុកទៅដោយសារជាតិអង់ស៊ីមម្យ៉ាងដែលមានឈ្មោះថាcatecholase ដែលត្រូវបានគេស្គាល់ និងមានប្រសឹទ្ធភាពក្នុងការធ្វើឲ្យស្បែកមានសភាពភ្លឺរលោង។អ្នកត្រូវចិតដំឡូងបារំាងឲ្យស្តើងចំនួន២ចំនិត រួចដាក់វានៅលើភ្នែករបស់អ្នកចំនួន ១០នាទី។ ហើយអ្នកគួរតែអនុវត្តបែបនេះ២ដងក្នុងមួយសប្តាហ៏។
៣ លាបក្រែមកាត់បន្ថយស្នាមខ្មៅនៅត្រង់រង្វង់ភ្នែក។ អ្នកគួរជ្រើសរើសយកផលិតផលណាដែលមានប្រសឹទ្ធក្នុងការការពារកម្តៅថ្ងៃ និងផ្ទុកទៅដោយ សារជាតិ រ៉េតីណុល វីតាមីន C និង តែបៃតង។.
៤ អ្នកគួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលដែលអ្នកមានបញ្ហាអាឡាក់ស៊ី ពីព្រោះនេះក៏ជាបញ្ហាចំបងដែលធ្វើឲ្យអ្នកមានភ្នែកខ្មៅ និងហើមផងដែរ។
ដោយ៖ ហង្ស សុបញ្ញា