ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្ហាញអនុភាពនៃនាវាមុជទឹក ក្នុងការឈ្លប និងវាយប្រហារលើនាវាសត្រូវ អំឡុងពេលធ្វើសមយុទ្ធ

xinhua

វ្លាឌីស្ដុក៖ ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានឲ្យដឹងថា នាវាមុជទឹកនៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បានបំផ្លាញនាវាសត្រូវក្លែងធ្វើអំឡុងពេលធ្វើសមយុទ្ធនៅសមុទ្រជប៉ុន។

យោងតាមសេណារីយ៉ូសមយុទ្ធនេះ ក្រុមនាវិកនៃនាវាមុជទឹក “Komsomolsk-on-Amur” ត្រូវបានបំពេញភារកិច្ចដោយសម្ងាត់ចូលទៅជិតគោលដៅ ដោយភ្ជាប់ជាមួយនាវាសត្រូវក្លែងធ្វើ ដែលតំណាងដោយគោលដៅពិសេស ហើយបន្ទាប់មកលួចចាកចេញពីតំបន់នោះ។

បញ្ជាការកងនាវាបានឲ្យដឹងថា “នាវិកនៃនាវាមុជទឹកបានបំពេញបេសកកម្ម ដែលបានកំណត់ដោយជោគជ័យ។ ការបាញ់នេះត្រូវបានអនុវត្តជាមួយនឹងប្រព័ន្ធគ្រាប់រ៉ុក្កែត torpedo ចំនួនពីរ ដោយអនុលោមតាមតម្រូវការសុវត្ថិភាព” ។

គយរបញ្ជាក់ថា សមយុទ្ធនេះ ធ្វើឡើងស្របតាមផែនការហ្វឹកហ្វឺនប្រយុទ្ធរបស់កងនាវាចរប៉ាស៊ីហ្វិក នៅជួរហ្វឹកហ្វឺនកងទ័ពជើងទឹកក្នុងសមុទ្រជប៉ុន៕


ប្រែសម្រួល ឈូក បូរ៉ា

To Top