ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បដិសេធមិនពាក់ព័ន្ធ ទៅនឹងក្រុម ឧទ្ទាម នៅប្រទេសម៉ាលី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ុយក្រែន បានបដិសេធមិនដើរ តួក្នុងការវាយប្រហារភេរវកម្មថ្មីៗនេះ នៅក្នុងប្រទេសម៉ាលី ដែលបានសម្លាប់ទាហាន និងទាហ៊ានស៊ីឈ្នួល Wagner Group របស់រុស្ស៊ីឡើយ ដោយថ្កោលទោស ការសម្រេចចិត្ត របស់ប្រទេសអាហ្វ្រិកខាងលិច ក្នុងការកាត់ចំណង ការទូត ជាមួយទីក្រុងគៀវជាការគិតខ្លី។

រដ្ឋាភិបាលអន្តរកាលរបស់ប្រទេសម៉ាលី បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុង ផ្តាច់ទំនាក់ទំនងការទូត ជាមួយអ៊ុយក្រែនជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹង ការអត្ថាធិប្បាយរបស់មន្ត្រីទីក្រុងគៀវក្នុងការគាំទ្រពួកសកម្មប្រយុទ្ធ Tuareg ដែលបានធ្វើការវាយប្រហារ ដ៏សាហាវកាលពីខែមុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃចន្ទ ក្រសួងការបរទេសអ៊ុយក្រែន បានសម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្ត ប្រញាប់ របស់រដ្ឋក្នុងតំបន់ Sahelមួយនេះ ក្នុងការ កាត់ផ្តាច់ទំនាក់ទំនង ដោយមិនបានធ្វើការសិក្សា ឱ្យបានហ្មត់ចត់អំពីការពិត និង កាលៈទេសៈ នៃឧប្បត្តិហេតុនេះ និង ដោយមិនផ្តល់ភស្តុតាងណាមួយ នៃការចូលរួមរបស់អ៊ុយក្រែន។

ក្រុមយុទ្ធជន Tuareg បានវាយឆ្មក់ក្បួនរថយន្តយោធា ដែលដឹកកងកម្លាំង ការពារប្រទេសម៉ាលី និងអ្នកម៉ៅការ Wagner នៅក្នុងភូមិ Tinzaouaten ក្បែរព្រំដែនអាល់ហ្សេរី កាលពីចុងខែកក្កដា ដោយបានសម្លាប់ទាហានជាច្រើននាក់ និងបំផ្លាញរថយន្តដឹកទំនិញជាច្រើន។

គួរឲ្យដឹងដែរថានៅមុននេះលោកAndrey Yusov អ្នកនាំពាក្យនៃទីភ្នាក់ងារ ស៊ើបការណ៍ សំងាត់យោធាអ៊ុយក្រែន ហៅកាត់ថាGUR បាននិយាយតាមទូរទស្សន៍ អ៊ុយក្រែនថា ភ្នាក់ងាររបស់គាត់បានផ្តល់ ព័ត៌មានចាំបាច់ ដល់ពួកឧទ្ទាម ដែលអនុញ្ញាតឱ្យពួកគេធ្វើ ប្រតិបត្តិការយោធា ដោយជោគជ័យ ៕

ប្រែសម្រួល៖ស៊ុនលី

To Top