ព័ត៌មានអន្តរជាតិ

លោក Xi Jinping ផ្តល់អនុសាសន៍ ណែនាំសំខាន់ សម្រាប់ការងារ បង្កើនការការពារ បន្តវេននិងប្រើប្រាស់ សម្បត្តិបេតិកភណ្ឌ វប្បធម៌និងធម្មជាតិ ក្នុងយុគសម័យថ្មី

នាពេលថ្មីៗនេះ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំ សំខាន់ សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់ សម្បត្តិបេតិកភណ្ឌ វប្បធម៌និង ធម្មជាតិបន្ទាប់ពី “អ័ក្សទីក្រុងប៉េកាំង ដែលជាស្នាដៃដ៏ឆ្នើមបង្ហាញ ពីរបៀបរៀបរយ នៃសំណង់ទីក្រុងរបស់ប្រទេសចិន” “ក្រុមវាលខ្សាច់ ភ្នំ និងបឹងនៃវាលខ្សាច់BadainJaran” “និងជម្រក បក្សីបម្លាស់ទីលំនៅ (ដំណាក់កាលទី២)” ត្រូវបានដាក់បញ្ចូលទៅក្នុង «បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក» ដែលវាមាន អត្ថន័យដ៏វិជ្ជមាន សម្រាប់ការធ្វើទំនើបកម្ម តាមបែបផែនចិន ដែលអរិយធម៌ខាងសម្ភារៈ និងអរិយធម៌ ខាងវិញ្ញាណ មានភាពស៊ីចង្វាក់គ្នា ហើយមនុស្សនិងធម្មជាតិរួមរស់ ជាមួយគ្នាដោយសុខដុមរមនា។

លោកXi Jinpingបានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកភាពជោគជ័យ នៃការស្នើសុំដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌ លើកនេះជាឱកាសមួយ ដើម្បីបង្កើនការការពារ បេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដោយគ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធ លើកកម្ពស់ សមត្ថភាពនិងកម្រិត នៃការការពារ បេតិកភណ្ឌ និងការពារសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិ របស់ប្រជាជាតិចិន ។ ត្រូវតែបន្តបង្កើនការងារបន្តវេន និងប្រើប្រាស់បេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីធ្វើឱ្យវាមានភាព រស់រវើកឡើងវិញ ក្នុងយុគសម័យថ្មី ។ ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ លើវិស័យអភិរក្ស បេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីរួមចំណែកកាន់តែច្រើន សម្រាប់ការអនុវត្តគំនិតផ្តួច ផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ៕

To Top