ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ នៅជិតអាកាសយានដ្ឋាន រដ្ឋOklahoma បណ្តាលឲ្យស្លាប់៤នាក់

CBS12

សាន់ហ្វ្រាន់ស៊ីស្កូ៖ អង្គភាពពន្លត់អគ្គីភ័យ នៃទីក្រុង Oklahoma បានឲ្យដឹងថា មនុស្សចំនួន៤នាក់បានស្លាប់កាលពីថ្ងៃអង្គារ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅជិតអាកាសយានដ្ឋាន Sundance រដ្ឋ Oklahoma សហរដ្ឋអាមេរិក ។

គេបានដឹងថា យន្តហោះកំពុងហោះចេញពីអាកាសយានដ្ឋាន Sundance ហើយបានធ្លាក់នៅស្ថិតនៅ ភាគពាយព្យនៃទីក្រុង Oklahoma ។

អង្គភាពពន្លត់អគ្គីភ័យបានឲ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់ជាច្រើននាក់ កំពុងឆ្លើយតបទៅនឹងការធ្លាក់យន្តហោះនេះ ហើយមូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។

ចំពោះព័ត៌មានអំពីជនរងគ្រោះ មិនត្រូវបានគេប្រាប់ឲ្យដឹងនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top