ព័ត៌មានអន្តរជាតិ

មនុស្សប្រហែល ១០០នាក់ រងការចោទប្រកាន់ពាក់ព័ន្ធនឹង សកម្មភាពអនឡាញ ក្រោយធ្វើកុបកម្មនៅទូទាំងចក្រភពអង់គ្លេស

AFP

ឡុងដ៍៖ ក្រុមសេវាកម្មកាត់ទោសក្រោន ហៅកាត់ថា (CPS) បានឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សប្រហែល១០០នាក់ត្រូវបានចោទប្រកាន់ ដែលមួយចំនួនទាក់ទងនឹង សកម្មភាពអនឡាញ ក្រោយពីធ្វើកុប្បកម្មរយៈពេល ១សប្តាហ៍នៅទូទាំងចក្រភពអង់គ្លេស ។

ក្រុម CPS បានឲ្យដឹងថា អ្នកដែលត្រូវបានចោទប្រកាន់មួយចំនួន បានបង្ហាញខ្លួននៅក្នុងតុលាការរួចហើយ កាលពីថ្ងៃអង្គារ រួមទាំងបុរសម្នាក់ដែលបានក្លាយជា មនុស្សដំបូងគេដែលត្រូវបានកាត់ទោសពីបទ “បង្ហោះតាមអ៊ីនធើរណេតទាក់ទងនឹង បញ្ហាសណ្តាប់ធ្នាប់សាធារណៈ” ។

ក្រុម CPS បានបង្ហាញឲ្យដឹងថា លោក Jordan Parlour អាយុ២៨ឆ្នាំ ត្រូវបានកាត់ទោសពីបទប្រើពាក្យគំរាមកំហែង ឬអាកប្បកិរិយាដើម្បីបញ្ឆេះឲ្យ មានការស្អប់ខ្ពើមពូជសាសន៍” ក្រោយពីបានបញ្ចេញមតិលើបណ្តាញសង្គម Facebook គឺ “តស៊ូមតិការវាយប្រហារលើសណ្ឋាគារមួយនៅ Leeds” ហើយបានក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានកាត់ទោសពីបទ “បង្ហោះតាមអ៊ីនធើរណេតទាក់ទងនឹង សណ្តាប់ធ្នាប់សាធារណៈ” ។

លោក Nick Price ប្រធានក្រុមសេវាច្បាប់នៅ CPS បានបញ្ជាក់ថា “ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ អ្នកណាក៏ដោយដែលពាក់ព័ន្ធនឹង ការញុះញង់ដោយប្រើអាកប្បកិរិយាដ៏ឃោរឃៅនេះ នឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top