ព័ត៌មានអន្តរជាតិ

លោក ថាក់ស៊ីន, កូនស្រី និងឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ជួបមុខគ្នាផ្ទាល់ នៅក្នុងពិធីបុណ្យសពម្តាយ របស់នាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន

The Nation

បរទេស៖ អតីតឥស្សរជននយោបាយបច្ចុប្បន្ន ចូលរួមបុណ្យសពម្តាយរបស់ នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។ ឥស្សរជននយោបាយជាច្រើន បានចូលរួមពិធីបុណ្យសពម្តាយ របស់នាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអង្គារ រួមទាំងអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ផងដែរ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិធីបុណ្យសពរបស់ ឧបាសិកា ឆតឆយ ថាវីស៊ីន ត្រូវបានធ្វើឡើងនៅវត្ត Debsirindrawas Ratchaworawihan ក្នុងសង្កាត់ Pom Prap Sattru Phai ទីក្រុងបាងកក។

ក្នុងអំឡុងពេលពិធីនោះ លោកថាក់ស៊ីន និងកូនស្រីរបស់គាត់ គឺលោកស្រី ផែតងតាន មេដឹកនាំគណបក្សភឿថៃដែលកំពុងកាន់អំណាច ត្រូវបានគេរាយការណ៍ថា បានចូលទៅជិតលោក ប្រាយុទ្ធ ដើម្បីស្វាគមន៍គាត់។ លោក ប្រាយុទ្ធ ចាន់អូចា ដែលបាត់ខ្លួនពីការចាប់អារម្មណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ហាក់មានអារម្មណ៍ល្អ។

លោកថាក់ស៊ីន នាយករដ្ឋមន្ត្រីទី២៣ របស់ប្រទេសថៃ ត្រូវបានចាត់ទុកជាបុព្វបុរសរបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាច។ គាត់បានវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី២២ ខែសីហាឆ្នាំមុន បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៅក្នុងការនិរទេសដោយខ្លួន បន្ទាប់ពីរដ្ឋប្រហារដឹកនាំដោយយោធា ដែលបានទម្លាក់រដ្ឋាភិបាលចាំផ្ទះរបស់គាត់ក្នុងឆ្នាំ ២០០៦ ។

លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្ត្រីទី២៩ បានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០១៤ និងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃរហូតដល់ឆ្នាំ ២០២៣ ។ រដ្ឋប្រហារបានទម្លាក់រដ្ឋាភិបាលចាំផ្ទះរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន ដែលកំពុងនិរទេសខ្លួននៅបរទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top