ព័ត៌មានអន្តរជាតិ

រដ្ឋចំនួន ៥ របស់មេរិកជំរុញឱ្យលោក Elon Musk ដោះស្រាយបញ្ហា X chatbot ដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោត

Xinhua

ញូវយ៉ក៖ មន្ត្រីបោះឆ្នោតកំពូលមកពីរដ្ឋចំនួន ៥ របស់សហរដ្ឋអាមេរិក បានជំរុញឱ្យលោក Elon Musk ដែលជាមហាសេដ្ឋីនៃវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ឱ្យដោះស្រាយជាបន្ទាន់នូវ កម្មវិធីជជែកកំសាន្តសិប្បនិម្មិត (AI) នៅលើវេទិកាដោយបន្ទោសថាវារីករាលដាល ព័ត៌មានមិនបិតនៃការបោះឆ្នោត។ 

នៅក្នុងលិខិតដែលបានផ្ញើកាលពីថ្ងៃចន្ទ រដ្ឋលេខាធិការមកពីរដ្ឋ Michigan, Minnesota, New Mexico, Pennsylvania និង Washington បានឲ្យដឹងថា AI chatbot, Grok របស់បណ្ដាញសង្គម X បានផ្តល់ព័ត៌មានការបោះឆ្នោតមិនពិត រួមទាំងការផ្តល់យោបល់ថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស មិនមានសិទ្ធិបង្ហាញខ្លួននៅលើសន្លឹកឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០១៤ នោះទេ។

ពួកគេបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានម៉ោងនៃ ការប្រកាសរបស់លោកប្រធានាធិបតី ចូ នៃដិន ដើម្បីផ្អាកយុទ្ធនាការប្រធានាធិបតី របស់លោកនៅថ្ងៃទី២១ ខែកក្កដា “ព័ត៌មានមិនពិតអំពីកាលបរិច្ឆេទបោះឆ្នោត ដែលផលិតដោយ Grok ត្រូវបានចែករំលែកនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន” ។

ការប្រកាសពី Grok អានថា “កាលបរិច្ឆេទបោះឆ្នោតបានកន្លងផុតទៅ សម្រាប់រដ្ឋមួយចំនួនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤” ហើយបានដាក់ឈ្មោះរដ្ឋចំនួន ៩ គឺរដ្ឋ Alabama, Indiana, Michigan, Minnesota, New Mexico, Ohio, Pennsylvania, Texas និង Washington ។

មន្ត្រី​បាន​កត់​សម្គាល់​ថា ព័ត៌មាន​មិន​ត្រឹមត្រូវ ហើយ​សន្លឹក​ឆ្នោត​មិន​ត្រូវ​បាន​បិទ​នៅ​ក្នុង​រដ្ឋ​ទាំង​៩​នោះ​ទេ។  Grok បានបន្តឲ្យដឹងឡើងវិញនូវព័ត៌មានមិនពិតនេះ “អស់រយៈពេលជាងមួយសប្តាហ៍ រហូតដល់វាត្រូវបានកែតម្រូវនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤”។

កំណែមួយទៀតនៃព័ត៌មានមិនពិតរបស់ Grok អំពីកាលបរិច្ឆេទបោះឆ្នោតបានប្រាប់អ្នកប្រើប្រាស់ថា សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខត្រូវបាន “ចាក់សោ និងផ្ទុកពេញបណ្ដាញរួចទៅហើយ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top