ព័ត៌មានអន្តរជាតិ

ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោក (WADA) លាតត្រដាងពីករណីជាច្រើនដែលអាមេរិក អនុញ្ញាតឱ្យកីឡាករដែលប្រើសារធាតុលើកកម្លាំង ចូលរួមការប្រកួតកីឡាអន្តជាតិ

យប់ថ្ងៃទី៧ ខែសីហា តាមម៉ោងក្នុងតំបន់ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោក (WADA) បានចេញសេចក្តីថ្លែងការណ៍ថា តាមការផ្សាយព័ត៌មានបានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក (USADA) បានបន្តអនុញ្ញាតឱ្យកីឡាករជម្រើសជាតិជាច្រើនរូបដែលបានប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតកីឡាអន្តរជាតិ ដែលក្នុងនោះមានយ៉ាងហោចណាស់មួយករណីដែលមិនបានប្រកាសជាសាធារណៈ ព្រមទាំងមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើល្មើសបទប្បញ្ញត្តិអំពីការប្រឆាំងសារធាតុលើកកម្លាំង នេះបានល្មើសនឹង «បទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោក» ផង និងល្មើសនឹងបទបញ្ញត្តិនៃស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក (USADA) ផង។

សេចក្តីថ្លែងការណ៍លើកឡើងថា ស្ថាប័នអាមេរិកបានល្មើសនឹងការកំណត់នៃបទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោកជាច្រើនដង ខណៈកីឡាករអាមេរិកជាច្រើននាក់ ដែលបានប្រើសារធាតុលើកកម្លាំងមិនដែលត្រូវផាកពិន័យ។

បើសិនជាកីឡាករនៃប្រទេសផ្សេងៗដឹងថា ពួកគេបានចូលរួមប្រកួតជាមួយបុគ្គលដែលប្រើសារធាតុលើកកម្លាំងក្រោមការអនុញ្ញតពីស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក (USADA) នោះពួកគេនឹងមានអារម្មណ៍យ៉ាងណា? ទង្វើបែបនេះមិនគ្រាន់តែបំផ្លាញដល់ភាពយុត្តិធម៌នៃការប្រកួតនៃវិស័យកីឡាតែប៉ុណ្ណោះទេ ថែមទាំងមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់កីឡាករទៀតផង៕

To Top