ក្រូអាត៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ថា មានករណីភ្លើងឆេះព្រៃដ៏ធំមួយបានកើតឡើង ហើយភ្លើងនោះបានបន្តឆេះរាលដាល នៅក្នុងក្រុង Sibenik របស់ប្រទេសក្រូអាត។
ក្រុមអាជ្ញាធរក្នុងប្រទេសក្រូអាត បានព្យាយាមទប់ស្កាត់អគ្គីភ៏័យដែលបានឆាបឆេះនៅក្នុងក្រុង Sibenik ក្នុងនោះដែរ បានប្រើឧទ្ធម្ភាគចក្រដើម្បីបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះរាលដាលខ្លំាង។

ជុំវិញករណីភ្លើងឆេះព្រៃនេះដែរ នៅមិនទាន់មានរបាយការណ៍ ឬសេចក្តីរាយការណ៍លម្អិតអំពីការខូចខាត ឬបង្ករងរបួសដល់មនុស្សយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
