ព័ត៌មានអន្តរជាតិ

ថៃ៖ និស្សិតប្រុសសាកលវិទ្យាល័យម្នាក់ ត្រូវជនសង្ស័យជាស្រ្តីចាក់ និងដុតសម្លាប់ នៅក្នុងបន្ទប់

Bangkok Post

បរទេស៖ និស្សិតសាកលវិទ្យាល័យម្នាក់ត្រូវបានគេចាក់ និងដុតសម្លាប់ នៅក្នុងបន្ទប់មួយក្នុងខេត្ត Nonthaburi កាលពីថ្ងៃពុធ ដោយជនសង្ស័យត្រូវបានថត ជាប់ដោយកាមេរ៉ាសុវត្ថិភាព។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារ Apartment មួយក្នុងសង្កាត់ Muang នៃខេត្ត Nonthaburi ។ ប្រជាពលរដ្ឋបានប្រាប់ប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះថា ពួកគេបានរកឃើញបុរសម្នាក់ស្លាប់ ដោយឆេះខ្លោចនៅក្នុងបន្ទប់នៅជាន់ទីប្រាំមួយ។

សាក្សី​បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​បាន​ធុំក្លិន​ផ្សែង​នៅ​ម៉ោង​ប្រហែល ៣ និង ៣០ នាទី​រសៀល​ថ្ងៃ​ពុធ។ ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​ក្នុង​ បន្ទប់​ពន្លត់​ភ្លើង​ហើយ ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ផ្កាប់មុខ​ដោយ​ក្រណាត់​រុំ​ជុំវិញ​ខ្លួន ។ គេ​បាន​នាំ​គាត់​ចេញ​ពី​បន្ទប់ ហើយ​បាន​រក​ឃើញ​ថា គាត់​ស្លាប់​បាត់​ទៅ​ហើយ។

សាកសព​ត្រូវ​បាន​ភ្លើង​ឆេះ​យ៉ាង​ធ្ងន់ធ្ងរ និង​មាន​ស្នាម​ចាក់​ចំនួន​ ៣​កន្លែង​គឺនៅលើ​ថ្ងាស ចង្កា និង​ទ្រូង​របស់​ជន​រង​គ្រោះ ។

ប៉ូលិសបាននិយាយថា កាមេរ៉ាសុវត្ថិភាពថតបានជនរងគ្រោះដើរ ត្រឡប់មកបន្ទប់របស់គាត់ ជាមួយជនសង្ស័យនៅម៉ោង ២ និង១៨នាទីរសៀល។ ពេល​នោះ​គេ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ពណ៌​ក្រហម​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ។ ម៉ូតូ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​គេ​លួច។

ជនសង្ស័យ​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​ស្ត្រី​ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ ដូច​គ្នា​នឹង​ជនរង​គ្រោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top