ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី បើកការវាយប្រហារការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការឈានចូលទៅក្នុងតំបន់ Kursk

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយលុកការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការឈានទៅមុខកាន់តែជ្រៅទៅក្នុងតំបន់ Kursk នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា “ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ អង្គភាពការពារព្រំដែន រួមជាមួយនឹងឆ្មាំព្រំដែន អង្គភាពពង្រឹង និងកងកម្លាំងបម្រុង ដែលទើបនឹងមកដល់បានរារាំងសត្រូវពីការឈ្លានពានជាមួយនឹងការប្រើប្រាស់ការវាយប្រហារតាមអាកាស និងកាំជ្រួច និងការបាញ់កាំភ្លើងធំ” ។

ប្រភពបានកត់សម្គាល់ថា “ការប៉ុនប៉ងរបស់អង្គភាពដាច់ដោយឡែក ដើម្បីជ្រាបចូលកាន់តែជ្រៅទៅក្នុងទិសដៅតំបន់ Kursk ត្រូវបានបរាជ័យ” ហើយការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងប្រឆាំងនឹងការចូលទៅជិតកងកម្លាំងបម្រុងរបស់អ៊ុយក្រែន នៅលើទឹកដីនៃតំបន់ Sumy ។

យោងតាមក្រសួងការពារជាតិបានឲ្យដឹងថា “អង្គភាពនៃកងកម្លាំង Sever Group រួមជាមួយនឹងអង្គភាពនៃកងកម្លាំងសន្តិសុខសហព័ន្ធរុស្ស៊ី កំពុងបន្តលុបបំបាត់ទម្រង់ប្រដាប់អាវុធរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងស្រុក Sudzha និង Korenevo ក្នុងតំបន់ Kursk” ។

ប្រភពបានឲ្យដឹងទៀតថា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយទ្រង់ទ្រាយធំរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk ការខាតបង់របស់អ៊ុយក្រែនមានទាហានចំនួន ៦៦០នាក់ និងពាសដែក ៨២គ្រឿង។

អភិបាលរងស្តីទីនៃតំបន់ Kursk លោក Andrei Belostotsky បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបញ្ឈប់ការជឿនលឿនរបស់អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top