ព័ត៌មានអន្តរជាតិ

យន្តហោះ Boeing 757 ឬ Trump Force One របស់លោកត្រាំ ត្រូវចុះចតបន្ទាន់ ដោយសារតែមានបញ្ហាម៉ាស៊ីន

បរទេស៖ យន្តហោះ Boeing 757 របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានគេស្គាល់ថាជា ‘Trump Force One’ ត្រូវបានបង្វែរទិសដៅកាលពីថ្ងៃសុក្រនៅលើផ្លូវទៅកាន់ការប្រមូលផ្តុំគ្នាក្នុងទីក្រុង Montana ដោយសារបញ្ហាម៉ាស៊ីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថាយន្តហោះ Trump Force One គឺកំពុងធ្វើដំណើរទៅកាន់ទីក្រុង Bozeman ជាកន្លែងដែលលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងរៀបចំការប្រមូលផ្តុំយុទ្ធនាការនៅល្ងាចថ្ងៃសុក្រ។ បុគ្គលិក​បាន​បញ្ជាក់​ថា យន្តហោះបាន​ធ្វើ​ការ​ចុះចត​បន្ទាន់​នៅទីក្រុង Billings ។ ទីក្រុងទាំងពីរនៅម៉ុនតាណាមានចម្ងាយប្រហែល ២២៥គីឡូម៉ែត្រ ពីគ្នា។

មន្ត្រីអាកាសយានដ្ឋានបាននិយាយថា “យន្តហោះរបស់លោក ត្រាំ មានបញ្ហាមេកានិច ឬ ម៉ាស៊ីន ហើយគាត់ត្រូវបានបង្វែរទៅអាកាសយានដ្ឋាន Billings-Logan” ដោយមិនបានបញ្ជាក់លម្អិតអំពីបញ្ហានោះទេ។ ពួកគេបានបន្ថែមថា ” លោក ដូណាល់ ត្រាំ កំពុងបន្តទៅ Bozeman នៅលើយន្តហោះឯកជន” ។

យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានបង្ហោះវីដេអូអំពីយន្តហោះរបស់គាត់នៅពេលចុះចត ដែលក្នុងនោះគាត់ហាក់ដូចជាពិត។ គាត់បាននិយាយថា “ខ្ញុំទើបតែបានចុះចតនៅកន្លែងដ៏ស្រស់ស្អាតមួយ ម៉ុនតាណា” គាត់បាននិយាយខណៈពេលកំពុងជិះយន្តហោះរបស់គាត់។

គាត់​បាន​បន្ថែម​ថា​៖ «​ការ​ហោះហើរ​យ៉ាង​ស្រស់​ស្អាត ហើយ​អ្នក​គ្រាន់តែ​មើល​ចុះ ហើយ​នោះ​ជា​របៀប​ដែល​វា​គួរ​ធ្វើ​» ដោយ​កត់សម្គាល់​ថា​ គាត់​មាន «​ចំណាត់ថ្នាក់​ខ្ពស់​នៅ​ម៉ុង​តា​ណា​» ។

សារព័ត៌មាន NBC News បានរាយការណ៍ដោយដកស្រង់ពីសេវាសម្ងាត់ថា បញ្ហាមេកានិចរបស់យន្តហោះនេះ មិនទាក់ទងនឹងបញ្ហាសន្តិសុខណាមួយទេ ហើយ “ការបោសសម្អាតអាកាសយានដ្ឋានទាំងស្រុង” ត្រូវបានធ្វើឡើង មុនពេលដែលលោក ត្រាំ ត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះថ្មី ។

ការប្រមូលផ្តុំគ្នានៅទីក្រុង Bozeman បានកត់សម្គាល់ព្រឹត្តិការណ៍ក្រៅផ្ទះលើកដំបូងរបស់លោក ត្រាំ ចាប់តាំងពីការប៉ុនប៉ងធ្វើឃាតលោកកាលពីថ្ងៃទី១៣ ខែកក្កដា នៅរដ្ឋ Pennsylvania ៕

ប្រែសម្រួលៈ ណៃ តុលា

To Top