ព័ត៌មានអន្តរជាតិ

ផ្ទុះដ៏កក្រើកចេញពីកប៉ាល់ដឹកកុងតឺន័រ នៅកំពង់ផែរបស់ប្រទេសចិន

ប៉េកាំង៖ មានករណី ”ផ្ទុះដ៏កក្រើក” បានផ្ទុះឡើងតាមរយៈកប៉ាល់ដឹកកុងតឺន័រមួយកាលពីថ្ងៃសុក្រ នៅកំពង់ផែ Ningbo-Zhoushan ស្ថិតនៅភាគខាងកើតនៃប្រទេសចិន ដែលជាកំពង់ផែដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

មិនមានអ្នកស្លាប់ ឬរបួសត្រូវបានគេរាយការណ៍ភ្លាមៗពីការបំផ្ទុះនេះនៅឡើយទេ។

ខ្សែវីដេអូបានបង្ហាញអំពីដុំភ្លើងដែលបានឆាបឆេះទូទាំងផ្ទៃកប៉ាល់ទាំងមូល និងបានជះកម្ទេចកម្ទីប៉ើងទៅលើអាកាស។

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍មកថា ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ និង ៤០យប់ ម៉ោងក្នុងស្រុក នៅលើកប៉ាល់ YM Mobility ដែលចតនៅកំពង់ផែក្នុងខេត្ត Zhejiang ។

ក្រុមហ៊ុនដឹកជញ្ជូនកោះតៃវ៉ាន់ Yang Ming Marine Transport Corp បានបញ្ជាក់យ៉ាងដូច្នេះថា កប៉ាល់ដឹកទំនិញមួយរបស់ខ្លួនបានត្រូវភ្លើងឆេះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top