បាងកក៖ ប៉ូលិសថៃបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសជនជាតិជប៉ុន ពីរនាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរកឃើញសាកសពជនរួមជាតិថៃនៅជាយក្រុងបាងកកកាលពីខែមេសា។
ជនសង្ស័យដែលត្រូវបានឃុំខ្លួននៅប្រទេសឡាវកាលពីខែមិថុនា ត្រូវបាននាំទៅឃុំឃាំងនៅខេត្តណងខៃ ភាគឦសានប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ បន្ទាប់ពីពួកគេត្រូវបានផ្ទេរទៅអាជ្ញាធរថៃ។
បុរសឈ្មោះ Takuya Kato អាយុ ៥០ឆ្នាំ និងម្នាក់ទៀតឈ្មោះ Hiroto Suzuki អាយុ ២៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្ម។ អាជ្ញាធរថៃបានដាក់អ្នកទាំងពីរនៅក្នុងបញ្ជីតាមចាប់ខ្លួន មុនពេលដឹងថា ពួកគេបានភៀសខ្លួនទៅប្រទេសឡាវ។
ជនសង្ស័យត្រូវបានគេគ្រោងបញ្ជូនទៅប៉ុស្តិ៍ប៉ូលិស នៅជាយក្រុងបាងកកនៅថ្ងៃសៅរ៍នេះ ដើម្បីសួរចម្លើយបន្ដទៀត៕
ប្រែសម្រួល ឈូក បូរ៉ា