ព័ត៌មានអន្តរជាតិ

អតីត​នាយក​រដ្ឋមន្ត្រីអូស្រ្ដាលី ចោទ​រដ្ឋាភិបាល​ថា ងាក​ទៅរក​អាមេរិក ដោយផ្ដោតលើកិច្ចព្រមព្រៀង AUKUS

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មាន ABC របស់អូស្ត្រាលី បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Paul Keating បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក អាល់បានី ថាបានងាកទៅរកឆន្ទៈរបស់សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងត្រីភាគី AUKUS ។

លោក Keating បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍ខាងលើនេះថា AUKUS គឺពិតជានិយាយអំពីការគ្រប់គ្រងយោធារបស់អូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “រដ្ឋាភិបាលរបស់លោក អាល់បានី និងគោលនយោបាយរបស់ពួកគេទំនងជានឹងប្រែក្លាយប្រទេសអូស្ត្រាលីទៅជារដ្ឋទី៥១ នៃសហរដ្ឋអាមេរិក” ។

លោក Keating បានបន្ដថា អូស្ត្រាលីមានទ្វីបរបស់ខ្លួន និងមានព្រំដែនជាមួយគ្មាននរណាម្នាក់ ហើយអូស្ត្រាលី ទំនងជាមិនត្រូវបានគំរាមកំហែងនោះទេ។  “ការគំរាមកំហែងតែមួយគត់ ដែលទំនងជាកើតឡើង សម្រាប់ពួកយើងគឺដោយសារតែយើងមានសម្ព័ន្ធមិត្តឈ្លានពានដោយសារតែ AUKUS” ។

លោកថា បើអូស្ត្រាលីមិនមានសម្ព័ន្ធមិត្តឈ្លានពាន ដូចអាមេរិកឈ្លានពានអ្នកដ៏ទៃក្នុងតំបន់ទេ នោះគ្មាននរណាវាយប្រហារអូស្ត្រាលីនោះទេ។  លោក ក៏បានពន្យល់ថា សហរដ្ឋអាមេរិកមានចរិតឆេវឆាវ ព្រោះប្រទេសនេះ កំពុងព្យាយាមគ្រប់គ្រងលើប្រទេសចិន ហើយចិនមិនមានផែនការយុទ្ធសាស្ត្រលើអូស្ត្រាលីនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top