ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានជូនដំណឹងដល់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ថា បំណែកកាំជ្រួចមីស៊ីល ដែលបានទម្លាក់ ត្រូវបានរកឃើញនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Kursk (Kursk NPP) បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន នៅក្នុងតំបន់ Kursk ។
ប្រភពបានឲ្យដឹងថា “កាលពីថ្ងៃទី០៨ ខែសីហា បំណែក និងកំទេចកំទី ដែលគេសន្មតថាជាផ្នែកនៃមីស៊ីលទម្លាក់ ត្រូវបានរកឃើញនៅកន្លែងនោះ រួមទាំងនៅតំបន់ជុំវិញកន្លែងកែច្នៃកាកសំណល់វិទ្យុសកម្មផងដែរ។ ទោះបីជាមិនទាន់មានរបាយការណ៍បញ្ជាក់អំពីការបាញ់ផ្លោងដោយផ្ទាល់ទៅលើទីក្រុង Kurchatov ក៏ដោយ។
រោងចក្រថាមពលនុយក្លេអ៊ែរ ឬហេដ្ឋារចនាសម្ព័ន្ធថាមពលដែលពាក់ព័ន្ធ ស្ថានភាពនៅតែតានតឹង បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ី ចំពោះអង្គការអន្តរជាតិនៅទីក្រុងវីយែន ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ដែលបានឲ្យដឹងនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន។
រោងចក្រថាមពលនុយក្លេអ៊ែរ Kursk NPP មានទីតាំងនៅទីក្រុង Kurchatov តំបន់ Kursk ចម្ងាយ ៤០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Kursk នៅលើច្រាំងទន្លេ Seim ។
បេសកកម្មបានឲ្យដឹងថា “សកម្មភាពដែលមិនប្រុងប្រយ័ត្នរបស់អ៊ុយក្រែន មិនត្រឹមតែគំរាមកំហែងដល់រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យឧស្សាហកម្មនុយក្លេអ៊ែរសកលទាំងមូលប្រឈមនឹងហានិភ័យផងដែរ” ។
អ៊ុយក្រែនបានបើកការវាយប្រហារទ្រង់ទ្រាយធំលើទីតាំងការពារក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីថ្ងៃអង្គារ ហើយកាលពីថ្ងៃសុក្រ រុស្ស៊ីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងតំបន់ Kursk ដោយសារស្ថានការណ៍តានតឹងនៅទីនោះ៕
ប្រែសម្រួល ឈូក បូរ៉ា