ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក បដិសេធសំណើរបស់អ៊ុយក្រែន ឱ្យចាប់ខ្លួនលោក ពូទីន

បរទេស៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានច្រានចោលសំណើរបស់អ៊ុយក្រែន ដើម្បីឱ្យម៉ិកស៊ិកចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើមេដឹកនាំរុស្សីរូបនេះ ចុះចតនៅប្រទេសអាមេរិកឡាទីន ក្នុងរដូវស្លឹកឈើជ្រុះនេះ ដើម្បីមកចូលរួមឡើងកាន់តំណែងប្រមុខរដ្ឋថ្មីរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រទេស ម៉ិកស៊ិក គឺជាប្រទេសចំនួន១២៤ ដែលទទួលស្គាល់យុត្តាធិការរបស់ស្ថាប័នតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេនេះ។

លោក Lopez Obrador បាន​ឆ្លើយ​តប​នៅ​ពេល​សួរ​ដោយ​អ្នក​កាសែត​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា តើ​អាជ្ញាធរ​ម៉ិកស៊ិក​ពិត​ជា​នឹង​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​មែន​ឬ​អត់។ លោក​បាន​បន្ថែម​ថា​៖ «​វា​មិន​អាស្រ័យ​លើ​យើង​នោះទេ​» ។

កាសែត Izvestia បានរាយការណ៍នៅថ្ងៃមុនថា ម៉ិកស៊ិកបានអញ្ជើញលោកពូទីនឱ្យចូលរួមពិធីសម្ពោធប្រធានាធិបតីថ្មីរបស់ខ្លួនគឺលោកស្រី Claudia Sheinbaum នៅខែតុលាខាងមុខនេះ។ យោងតាមស្ថានទូតម៉ិកស៊ិកនៅទីក្រុងមូស្គូ , មេដឹកនាំរុស្ស៊ីនឹងសម្រេចចិត្តថាតើត្រូវចូលរួមក្នុងពិធីនេះដោយខ្លួនឯង ឬបញ្ជូនមន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងទៀតឱ្យធ្វើជាតំណាងប្រទេស។

សូមជម្រាបថា ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសម៉ិកស៊ិកបានប្រតិកម្មនឹងព័ត៌មាននេះ ដោយរំលឹករដ្ឋាភិបាលរបស់ប្រទេសនេះថា លោក ពូទីន ត្រូវបាន ICC ចេញដីការចាប់ខ្លួន ហើយដោយការស្នើសុំឱ្យចាប់ខ្លួនមេដឹកនាំរុស្ស៊ី ប្រសិនបើគាត់មក។ បេសកកម្មការទូតរបស់ទីក្រុងគៀវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “យើងមានទំនុកចិត្តថារដ្ឋាភិបាលម៉ិកស៊ិកនឹងអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិដោយការប្រគល់បុគ្គលខាងលើទៅឱ្យស្ថាប័នតុលាការនៃអង្គការសហប្រជាជាតិនៅទីក្រុងឡាអេ” ។

អ៊ុយក្រែនក៏បានថ្លែងអំណរគុណដល់ទីក្រុងម៉ិកស៊ិកសម្រាប់ការអញ្ជើញមេដឹកនាំអ៊ុយក្រែនលោកវ្ល៉ាឌីមៀ ហ្សេលេនស្គី មកចូលរួមពិធីសម្ពោធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top