ម៉ានីល៖ កាលពីថ្ងៃសៅរ៍ យោធាហ្វីលីពីនបានឲ្យដឹងថា ខ្លួនថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ “សកម្មភាពដ៏គ្រោះថ្នាក់ និងបង្កហេតុ” របស់កងកម្លាំងអាកាសរបស់ប្រទេសចិន នៅឯច្រាំងសមុទ្រដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់កងទ័ពរំដោះប្រជាជនរំដោះប្រជាជនចំនួនចំនួន២គ្រឿងបានប្រតិបត្តិសមយុទ្ធដ៏គ្រោះថ្នាក់មួយ និងបានទម្លាក់អណ្តាតភ្លើងចូលនៅក្នុងផ្លូវរបស់យន្តហោះកងទ័ពអាកាសហ្វីលីពីនដែលកំពុងធ្វើការល្បាតតាមសមុទ្រតាមទម្លាប់នៅលើច្រាំងទន្លេ Scarborough កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។
លោក Romeo Brawner ប្រធានកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានឲ្យដឹងថា វាបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតបុគ្គលិករបស់យើង ដែលធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រនាពេលថ្មីៗនេះ នៅក្នុងតំបន់ដែនសមុទ្រ ហ្វីលីពីន។
ជុំវិញរឿងនេះ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។
ក្រុងប៉េកាំង ទាមទារស្ទើរតែទាំងអស់នៃតំបន់នៅសមុទ្រចិនខាងត្បូង ដែលជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្មជាប្រចាំឆ្នាំ ដែលគិតជាទឹកប្រាក់ជាង ៣ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក រួមទាំងផ្នែកខ្លះដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ ផងដែរ។
ប្រទេសចិន បានច្រានចោលសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ ដែលថា ការទាមទារដ៏លើសលប់របស់ក្រុងប៉េកាំង មិនមានមូលដ្ឋានស្ថិតនៅក្រោមច្បាប់អន្តរជាតិនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា