បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាសែត The Telegraph បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលចិន បានបង្ហាញការប៉ុនប៉ងសុំចរចាសាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការសាងសង់ស្ថានទូតដ៏ធំមួយនៅកណ្តាលទីក្រុងឡុងដ៍។
ប្រភពដដែលបានសរសេរទៀតថាមន្ត្រីចិនតាមសេចក្តីរាយការណ៍សង្ឃឹមថា ទំនាក់ទំនងជាមួយចក្រភពអង់គ្លេសនឹងប្រសើរឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនិងរដ្ឋាភិបាលរបស់លោក Keir Starmer។
ព័ត៌មាននេះក៏ត្រូវបានពិពណ៌នាដោយ The Telegraph ហើយបានហៅគម្រោងសាងសង់ទូតថ្មីរបស់ចិននោះគឺជាsuper embassy ដោយសារតែបរិវេណដែលបានគ្រោងទុកនឹងលាតសន្ធឹងផ្ទៃដីជិត ៦គីឡូម៉ែត្រការ៉េ នៅលើទីតាំង Royal Mint Court ដែលមានទីតាំងនៅជិតអគារនិមិត្តរូបនៃទីក្រុងឡុងដ៍។
អគារស្ថានទូតត្រូវបានគេរំពឹងថានឹងមានទំហំធំជាងមជ្ឈមណ្ឌលការទូតបច្ចុប្បន្នរបស់ប្រទេសចិន ១០ដង នៅក្នុងសង្កាត់ Marylebone កណ្តាលទីក្រុងឡុងដ៍។
គម្រោងនេះក៏នឹងមានស្ថានទូត ការិយាល័យ ផ្ទះចំនួន២២៥ និងមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ហើយ
កាសែតបានរាយការណ៍ដោយដកស្រង់ឯកសារផែនការដាក់ជូនក្រុមប្រឹក្សា Tower Hamlets Boroughរួចរាល់ហើយផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី