ម៉ូស្គូ៖ លោក Alexei Smirnov អភិបាលស្តីទីនៃតំបន់ Kursk បានលើកឡើងនៅលើបណ្តាញសង្គម Telegram កាលពីថ្ងៃអាទិត្យ ហើយយ៉ាងហោចណាស់មានមនុស្ស១៥នាក់បានរងរបួស ដោយសារកម្ទេចកម្ទីពីមីស៊ីលរបស់អ៊ុយក្រែន ដែលបានធ្លាក់ត្រូវចំលើអគារលំនៅដ្ឋានមួយកន្លែង ក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។
លោក Smirnov បានលើកឡើងថា “ដោយសារខ្ទាតកម្ទេចកម្ទីមីស៊ីលនៅលើអគារផ្ទះល្វែងមួយនៅក្នុងមជ្ឈមណ្ឌល នៅក្នុងតំបន់ មានមនុស្សចំនួន១៥នាក់បានរងរបួស ដែលពួកគេទាំងអស់កំពុងទទួលបានការថែទាំផ្នែកវេជ្ជសាស្រ្តជាចាំបាច់”។
លោក Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានលើកឡើងកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងធ្វើការសងសឹកអ៊ុយក្រែនវិញ ចំពោះការវាយប្រហាររបស់ខ្លួនមកលើតំបន់ភាគខាងលិចនៃប្រទេសរុស្ស៊ី ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន៣៥គ្រឿងពេញមួយយប់ដែលហោះមកលើតំបន់ Kursk, Voronezh, Belgorod, Bryansk និង Oryol ។ ប្រតិបត្តិការយោធាដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែននៅទីក្រុង Kursk កំពុងដំណើរការនៅឡើយទេ ៕