ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​លីប៊ី បញ្ចេញ​សារប្រឆាំង​នឹង​ ការ​រំលោភ​បំពាន​ផ្នែក​យោធា និងការបែកបាក់នៅក្នុងប្រទេស

Xinhua

ទ្រីប៉ូលី៖ នាយករដ្ឋមន្ត្រីលីប៊ី លោក Abdul-Hamid Dbeibah បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងឈរប្រឆាំងនឹង “នរណាម្នាក់ដែលព្យាយាមបន្ត ការរំលោភបំពានយោធា និងពង្រឹងការបែងចែក” នៅក្នុងប្រទេស។

លោក Dbeibah បាន​ធ្វើ​ការ​កត់​សម្គាល់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​នៃ​មហាវិទ្យាល័យ និង​សាលា​យោធា​ក្នុង​រដ្ឋធានី​ទ្រីប៉ូលី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Dbeibah បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយថា “យើងបញ្ជាក់ថាការរួបរួមរបស់ប្រទេសលីប៊ី គឺជាបន្ទាត់ក្រហម” ។ លោកបានកត់សម្គាល់ថា “យើងកំពុងបន្តកសាងកងទ័ពដ៏រឹងមាំ ជាមួយនឹងជំនឿដោយផ្អែកលើព្រះ និងប្រទេសជាតិ ហើយមិនមែនលើបុគ្គល ឬអង្គភាពទេ” ។

លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តសិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សាឱ្យ “ដើរតាមគន្លងរបស់បិតាស្ថាបនិកនៃកងទ័ព ដើម្បីរារាំងមហិច្ឆតាខាងក្រៅ ក៏ដូចជាមហិច្ឆតាផ្ទាល់ខ្លួនដែល ស្វែងរកការវិលត្រឡប់នៃរបបផ្តាច់ការ” ។

ប្រទេសលីប៊ី បានស្ថិតក្នុងភាពជាប់គាំងនយោបាយ ចាប់តាំងពីការផ្តួលរំលំមេដឹកនាំ ចុងក្រោយលោកលោក Muammar Gaddafi ក្នុងឆ្នាំ២០១១ ដោយមានរដ្ឋាភិបាលជាគូប្រជែងពីរ និងមហាអំណាចបរទេសមួយចំនួន ធ្វើអន្តរាគមន៍ក្នុងកិច្ចការរបស់ប្រទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top